ឯកឧត្តម ប៊ុន ហុន ដឹកនាំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបរបបការងារ និងរចនាសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេស នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាសភាព ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក និងអគ្គនាយករងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕