តើអ្នកដឹងទេ នៅពេលសមាជិក ប.ស.ស. បាត់ ឬខូចបណ្ណ ប.ស.ស. ត្រូវធ្វើដូចម្ដេច?
ភ្នំពេញ៖ នៅពេលសមាជិក ប.ស.ស. បាត់ ឬខូចបណ្ណ ប.ស.ស. សូមលោកអ្នកជូនដំណឹងមកកាន់សាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ។
សម្រាប់ការស្នើសុំបោះពុម្ពបណ្ណថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។
បញ្ជាក់៖ សម្រាប់ជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។ ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥០០០រៀល។