**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**កម្ពុជា-គុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិការវិស័យសំខាន់ៗ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នេះ បានអំពាវនាវទៅដល់ លោកអភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកចំការលើ ឲ្យរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដើម្បីកសាងសង្គម ឲ្យមានសណ្នាប់ធ្នាប់ និងមានសុភមង្គមក្នុងគ្រួសារ។

ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះ ក្នុងឱកាសចូលរួមសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តវង្សគត់បូរីសេរីភ្នំពេញ (ហៅវត្តសេរីភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនិងវិធានការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា គឺគ្នានការលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងគ្នានការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ជាដាច់ខាត់។

ឯកឧត្ដមឧត្តមសេនីយ៍ឯក បានបន្តថា អាជ្ញាធរក្នុងមូលដ្ឋានដែលមានលោកមេឃុំ មេប៉ុស្តិ៍ ត្រូវសហការគ្នា ចុះទៅបង្រ្កាបរាល់ការបើកលួចលាក់លេងល្បែងស៊ីសង ដូចជា ជល់មាន់ ឡូតូ និងចាក់ឆ្នោតវៀតណាម ត្រូវធ្វើការជាប្រចាំថ្ងៃ ប្រចាំខែ កុំឲ្យកើតមានល្បែងស៊ីសងបន្តមានទៅទៀត។

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ានិត ក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមធ្វើជាភ្ងាក់ងារសម្ងាត់ ចាំរាយការណ៍មកកាន់ លោកមេភូមិ មេឃុំ និងប៉ូលីសប៉ុស្តិ៍ ដើម្បីចុះទៅបង្រ្កាបឲ្យបានទាន់ពេលវេលាផងដឺរ។

ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលដឹងខ្លួនឯងលេងល្បែង សុំឲ្យបញ្ឃប់លេងបន្តទៅទៀត ព្រោះថា ការលេងល្បែងស៊ីសងគ្នានផលចំណេញសម្រាប់គ្រួសារនោះទេ ផ្ទុយទៅវិញ វាបានបំផ្លាញសុភមង្គលក្នុងគ្រួសារដោយសារ តែញៀនល្បែង និងអាចបង្កទៅជាជម្លោះក្នុងគ្រួសារ ព្រោះតែល្បែងស៊ីសងនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង