ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី១ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី១ ក្នុងអាណត្តិទី៧ នៃរដ្ឋសភាដោយមានសមាជិកនិងសមាជិកាដែលជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន៦៤រូប។
កិច្ចប្រជុំនេះបានអបអរសារទរជូនចំពោះឯកឧត្តម លោក ជំទាវជាសមាជិកសមាជិកា ក.ជ.អ.ច. និង គណៈកម្មការធិការប្រតិបត្តិ ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាបានតែតាំង និង ប្រគល់តួនាទីនិងភារកិច្ចបន្ថែម។
អង្គប្រជុំបានឯកភាពជាគោលការណ៍លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងគោលបំណងប្រែក្លាយអគ្គលេខាធិការដ្ឋានទៅជាស្ថាប័នមានសម្បទាន(Accredited Entities)ទទួលស្គាល់ដោយស្ថាប័នមូលនិធិអន្តរជាតិ រួមមាន មូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិអាកាសធាតុផ្សេងៗទៀត៕