សម្ដេចធិបតី បង្ហាញអារម្មណ៍រំភើប ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោយ៉ាងធំស្កឹមស្កៃ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រំភើប និងជាមោទនភាពជាតិ ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោយ៉ាងធំស្កឹមស្កៃ។
ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។
ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះវិនិយោគិនដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដែលធំជាងគេនៅកម្ពុជា ៕