ចំពោះអ្នកចង់ផ្ញើសំបុត្រ ពាក្យប្ដឹង មក ACU ដើម្បីប្រៃសណីយ៍កម្ពុជា មិនយកថ្លៃសេវា លោកអ្នកគ្រាន់តែសរសេរលើខ្នងសំបុត្រ តាមរបៀបណាមួយដូចខាងក្រោម
ភ្នំពេញ៖ ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងការផ្ញើសំបុត្រ លិខិតស្នាម មកជូនអង្គភាពប្រឆាំង អំពើពុករលួយ ប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ សូមជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា ចំពោះអ្នកមានបំណងចង់ផ្ញើសំបុត្រ លិខិតស្នាមពាក្យប្ដឹង មក អ.ប.ព. ដើម្បីប្រៃសណីយ៍កម្ពុជា មិនយកថ្លៃសេវាផ្ញើលិខិត (បិទតែម) លោកអ្នកគ្រាន់តែសរសេរនៅលើខ្នងសំបុត្រ តាមរបៀបណាមួយដូចខាងក្រោម៖
១. ជូនអង្គភាពប្រឆាំងអំពើពុករលួយ អាសយដ្ឋាន អាគារ ៥៤ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២. ជូនអង្គភាពប្រឆាំងអំពើពុករលួយ (មិនចាំបាច់បញ្ជាក់អាសយដ្ឋាន)
៣. ជូនអង្គភាពប្រឆាំងអំពើពុករលួយ ប្រអប់សំបុត្រ លេខ ៦២៦
៤. ជូនអង្គភាពប្រឆាំងអំពើពុករលួយ ប្រអប់សំបុត្រ លេខ ៣២៨៤
៥. ប្រអប់សំបុត្រ លេខ ៦២៦
៦. ប្រអប់សំបុត្រ លេខ ៣២៨៤។
សូមជម្រាបជូនបន្ថែមថា ការផ្ញើសំបុត្រ ឬលិខិតស្នាមពាក្យប្ដឹង មក អ.ប.ព. ដោយសាធារណជនគ្រាន់តែបំពេញ លើខ្នងសំបុត្រតាមរបៀបដូចខាងលើ រួចដាក់ចូលក្នុងប្រអប់សំបុត្រគ្រប់សាខាប្រៃសណីយ៍កម្ពុជា តាមបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់បិទតែម និងគិតប្រាក់ទេ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គភាព ប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់ សេវាបញ្ញើប្រៃសណីយ៍របស់ប្រៃសណីយ៍ កម្ពុជា” ដែលផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់៕