ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ចូលរួមកម្មវិធីសប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់»
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមកម្មវិធីសប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
កម្មវិធីបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពី៖
-ដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា
-ផែនការសម្រាប់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់
-ការពង្រឹងយន្តការអនុវត្ដរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គម
-ការពង្រីកការគ្របដណ្ដប់កិច្ចគាំពារសង្គមនៅកម្ពុជា
-កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន។