**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ

សម្ដេចធិបតី៖ បើកម្ពុជាគ្មានសន្តិភាពទេនោះ យើងក៏មិនចាំបាច់កសាងព្រលានយន្តហោះតម្លៃ ១៥០០លានដុល្លារ ហើយសូម្បីតែក្រុមហ៊ុន ក៏មិនហ៊ានដាក់ទុនដែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើមិនមានសន្តិភាពទេនោះ ក៏យើងមិនចាំបាច់កសាងព្រលានយន្តហោះតម្លៃ ១ ៥០០ លានដុល្លារអាម៉េរិកនោះទេ សូម្បីតែក្រុមហ៊ុនក៏គេមិនហ៊ានទាំងដាក់ទុនផង កុំថាឡើយអ្នកនិវិយោគទិញនោះ គេទុកលុយនៅតៃវ៉ាន់ នៅចិន នៅកូរ៉េ នៅអង់គ្លេស ជាជាងយកមកដាក់វិនិយោគនៅទីនេះ តែផ្ទុយទៅវិញគេហ៊ានយកមកវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយដោយការគិតវែងឆ្ងាយទៅអនាគតថាកម្ពុជាជាប្រទេសមួយដែលមានស្ថិរភាព និងសន្តិភាពរាប់សិបឆ្នាំតទៅទៀតបានជាគេហ៊ានវិនិយោគបែបនេះ ដែលនេះគឺជានិមិត្តរូបមួយធំណាស់។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាដែលទីកន្លែងមួយ ហើយវាជានិមិត្តរូបនៃការប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាព។

សម្ដេចធិបតី ថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោនេះ គឺជាព្រលានយន្តហោះដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាផងដែរ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា នៅទីនេះក៏មានដែរនូវគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ តែយើងបានធ្វើការបោសសម្អាតអស់ហើយដើម្បីប្រែក្លាយទីនេះឱ្យទៅជាព្រលានយន្តហោះថ្មី និងទំនើបដោយអាចទទួលការចុះចតពីយន្តហោះគ្រប់ប្រភេទ គ្រប់ទំហំ បានទាំងអស់ ជាកន្លែង ដែលមានចលនាជីវិតរស់រវើក ជាកន្លែងសម្រាប់ទទួលអ្នកដំណើរច្រើនលាននាក់នាពេលអនាគត។ សម្តេចធិបតីបានបញ្ជាក់ឱ្យដឹងថា នៅទីនេះក៏ជាការបង្ហាញឱ្យឃើញនូវកំណើនសេដ្ឋកិច្ចតារយៈការដឹកមនុស្សឆ្លងកាត់ទីនេះ ផ្ទុយពីពេលមុន ដែលយើងប្រើប្រាស់ព្រលានយន្តហោះសម្រាប់ដឹកមនុស្សរត់គេចចេញពីសង្គ្រាមនោះ។

សូមបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោនេះឡើងនៅលើផ្ទៃដីទំហំប្រមាណ ២ ៦០០ ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ព្រលានយន្ដហោះថ្មីនេះ គឺជាគម្រោងដ៏ធំដែលមានទំហំនៃការវិនិយោគប្រមាណ ១ ៥០០ លានដុល្លារអាម៉េរិក ជាព្រលានយន្តហោះប្រភេទ 4F ដែលអាចឱ្យប្រភេទយន្តហោះគ្រប់ធុនចុះចតបាន៕

អត្ថបទដែលជាប់ទាក់ទង