**យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៦គ្រួសារ នៅស្រុកសង្កែទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ**ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ**ក្រសួងការងារ និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងអូស្ត្រាលី និងកម្ពុជា**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប**ប្រធាន ECB ព្រមានពីការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរពីសង្គ្រាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក**លោក ពូទីន ធានាអាយុជីវិតដល់ទាហានអ៊ុយក្រែននៅតំបន់ Kursk នៅពេលពួកគេចុះចាញ់**ព្រឹទ្ធសភាអាមេរិកអនុម័តវិក្កយបត្រផ្តល់មូលនិធិរយៈពេល៦ខែជាច្រើនម៉ោងមុនពេលផុតកំណត់បិទ**លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី**ជនសង្ស័យចំនួន ២,៨៧៦នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន**ចិន, រុស្ស៊ី និងអ៊ីរ៉ង់ អះអាង​ឡើងវិញ​នូវ​ការសន្ទនា​ថា​ជា​ជម្រើស​ដែលអាច​សម្រេចបាន​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់**កម្ពុជា និងអង្គការយូណេស្កូ ពិភាក្សាគ្នាលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ ការការពារ និងការអភិរក្សបេតិកភណ្ឌពិភពលោក**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានចុះសិក្សាស្វែងយល់ពីការងារដែលគណៈកម្មការទទួលបន្ទុក នៅខេត្តកំពង់ធំ ដោយបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ រួមនឹងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្តនោះទេ គោលបំណងសំខាន់គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងពីវឌ្ឍនភាពនានាដែលខេត្តសម្រេចបានជាពិសេសគឺផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​។ ឯកឧត្តមបានបន្តថា ចំពោះវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ អាជ្ញាធរខេត្តក៏ដូចជាមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការកសាងសមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការបន្តពង្រីកសក្តានុពលនៃខេត្តរបស់ខ្លួន ពិសេសវិស័យទទួលបន្ទុករបស់គណៈកម្មការទី៧ នៃរដ្ឋសភា។ សម្រាប់បញ្ហាប្រឈមរបស់ខេត្ត គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជូនព័ត៌មានទៅក្រសួងពាក់ព័ន្ធ​ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយ។

ជាទីបញ្ចប់ ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មកាទី៧ នៃរដ្ឋសភា និងប្រតិភូអមដំណើរដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះបំពេញបេសកកម្មសិក្សាស្វែងយល់ពី ចំណុចខ្លាំង និងចំណុចត្រូវកែលម្អ របស់វិស័យពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ ៕

អត្ថបទដែលជាប់ទាក់ទង