**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោក Xi Jinping ផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍ទាំងនេះក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិន


ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការកសាងទំនើបកម្មតាមបែបផែនចិនដោយក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិនឆ្នាំមុនៗ លោកXi Jinping តែងឆ្លៀតឱកាសចូលរួមការពិគ្រោះពិភាក្សានៃគណៈប្រតិភូសភាខេត្តនិងតំបន់មួយចំនួនដោយបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាមួយតំណាងសភានិងសមាជិកមកពីតំបន់និងមជ្ឈដ្ឋានខុសគ្នា។

លោកបានលើកឡើងពីទិសដៅអភិវឌ្ឍជាតិចិននៅពេលអនាគតដូចជា៖
«អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមសភាពការជាក់ស្តែងរបស់តំបន់ខុសគ្នា»
«កំណត់វិធានការសំខាន់នៃការធ្វើកំណែទម្រង់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយឱ្យថែមមួយកម្រិតទៀត»
«ជំរុញស្របពេលតែមួយទាំងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម»
«គាំទ្រការអភិវឌ្ឍដោយគុណភាពខ្ពស់តាមរយៈការអភិរក្សកម្រិតខ្ពស់ចំពោះបរិស្ថាន»
«អភិវឌ្ឍន៍បណ្តើរ លើកកម្ពស់កម្រិតធានាគុណភាពជីវភាពរស់របស់ប្រជាជនបណ្តើរ»

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាប្រធានបទនៃផែនការ៥ឆ្នាំទី ១៤ របស់ប្រទេសចិននិងជាគោលដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរយៈពេលយូរនៃរដ្ឋាភិបាលចិន។ លោកXi Jinping បានលើកឡើងថា កន្លែងនីមួយៗផ្តោតលើភារកិច្ចចម្បងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍកម្លាំងផលិតកម្មថ្មីតាមសភាពការជាក់ស្តែងរបស់ខ្លួន ដើម្បីជំរុញឱ្យឧស្សាហកម្មមានភាពកម្រិតខ្ពស់ ឆ្លាតវៃភាវូបនីយកម្ម បៃតងភាវូបនីយកម្ម។
ការអនុវត្តយុទ្ធសាស្ត្រការអភិវឌ្ឍជនបទជាភារកិច្ចសំខាន់នៃការកសាងប្រទេសទំនើបកម្មសង្គមនិយមដោយគ្រប់ជ្រុងជ្រោយ។ លោកXi Jinping បានបញ្ជាក់ពីខ្លឹមសារគន្លឹះដើម្បីអនុវត្តនយោបាយស្តារការអភិវឌ្ឍជនបទរបស់ចិនឱ្យល្អតាមរយៈ៥វិស័យគឺ ឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ី និងអង្គភាព។
ការកសាងមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវជាការសាកល្បងថ្មីក្នុងយុគសម័យថ្មីរបស់ប្រទេសចិន ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការបើកទូលាយ ហើយក៏ជាលទ្ធផលអនុវត្តថ្មីដែលជម្រុញការអភិវឌ្ឍបុព្វហេតុ«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ផងដែរ។ លោកXi Jinping បានគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ឱកាសសំខាន់នៃការកសាងមហាតំបន់ឈូងសមុទ្រ ដើម្បីកសាងជាឈូងសមុទ្រអន្តរជាតិឈានមុខ និងបណ្ដុំក្រុងលំដាប់ពិភពលោក។
តំបន់ដីសណ្តទន្លេយ៉ង់សេជាតំបន់ដែលសេដ្ឋកិច្ចអភិវឌ្ឍដ៏រស់រវើកជាងគេ កម្រិតបើកទូលាយខ្ពស់ជាងគេ និងមានសមទ្ធិផលច្នៃប្រឌិតថ្មីខ្លាំងជាងគេរបស់ប្រទេសចិន។ លោកXi Jinping បានលើកទឹកចិត្តសៀងហៃឱ្យសាកល្បងយ៉ាងអង់អាច កែសម្រួលដោយម្ចាស់ការដើម្បីដើរតួនាទីជាតំបន់សាកល្បងធ្វើកំណែទម្រង់និងបើកទូលាយឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង