គណៈកម្មការទី៣ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យលើរបៀបវារៈមួយចំនួន
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដើម្បីពិនិត្យលើរបៀបវារៈចំនួនពីរ រួមមាន៖
១.ពិនិត្យផែនការសកម្មភាពចុះបំពេញបេសកកម្មនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ របស់គណៈកម្មការ និងត្រៀមជួបពិភាក្សាការងារជាមួយបណ្តាក្រសួងពាក់ព័ន្ធនានា។
២.ផ្សេងៗ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន លេខាធិការគណៈកម្មការ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៣ និងមន្ត្រីជំនួយការផងដែរ ៕