**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូអន្តរជាតិដៃគូអភិវឌ្ឍន៍ ចុះពិនិត្យជាក់ស្ដែងដើម្បីឈានដល់ការអនុវត្ដគម្រោង (IWRM) ក្នុងខេត្ដបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូអន្តរជាតិដៃគូអភិវឌ្ឍន៍ចុះពិនិត្យជាក់ស្ដែងដើម្បីឈានទៅអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM) ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅក្នុងភូមិសាស្រ្តប្រព័ន្ធធារាសាស្រ្តកង្ហត ខេត្តបាត់ដំបង។

ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា បេសកកម្មនេះមានការអញ្ជើញចូលរួមដោយ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Ryutaro Takaku ប្រធានក្រុមបេសកកម្ម ADB និងសហការី លោកស្រី Bo Zhang ប្រធានក្រុមបេសកកម្ម AIIB និងសហការី ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ជុំវិញសាលាខេត្តបាត់ដំបង លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកពាក់ព័ន្ធនានា មេឃុំពាក់ព័ន្ធទាំងអស់ និងសហការីជាតិ-អន្តរជាតិដែលបានអញ្ជើញមកពីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង (PMU) របស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងដំណើរបេកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការបានដឹកនាំគណៈប្រតិភូទាំងអស់ខាងលើធ្វើសកម្មភាពសំខាន់ៗដូចខាងក្រោមនេះ៖

១) ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោង (IWRM) នាពេលដ៏ខ្លីខាងមុខនេះនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ នាពេលនោះផងដែរ អង្គប្រជុំក៏បានធ្វើការផ្សព្វផ្សាយស្តីពីការដោះស្រាយផលប៉ះពាល់ដែលបានកើតឡើងដោយសារគម្រោង និងបណ្តានីតិវិធីដ៏ទៃទៀតដែលធានាដល់ការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ។ ក្រសួង និង ADB ក្រោមកិច្ចសហការដ៏រឹងមាំបំផុតពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការពង្រឹងគណៈកម្មាធិការអាងទន្លេថ្នាក់ខេត្តដែលមានស្រាប់ឱ្យកាន់តែមានលក្ខណៈរឹងមាំល្អប្រសើរឡើង។

២) ចុះធ្វើការពិនិត្យជាក់ស្តែងលើទីតាំងតំបន់អនុវត្តគម្រោងក្នុងស្រុកសង្កែ ស្រុកកោះក្រឡ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង