សម្តេចធិបតី ជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលខិតខំពង្រឹង និងពង្រីកវិស័យសុខាភិបាលជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលខិតខំពង្រឹង និងពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតជាពិសេសគឺគ្រឿងបំពាក់ និងថ្នាំដង្កូវជាដើម ពោលគឺត្រូវពង្រីកឲ្យបានគ្រប់ទីកន្លែងដល់មូលដ្ឋានតែម្តង។
សម្ដេចធិបតីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឲ្យបំពាក់សម្ភារៈវះកាត់ឲ្យដល់គ្រប់មន្ទីរពេទ្យបង្អែកនៅតាមស្រុកនានា ជាពិសេសគឺឧបករណ៍វះកាត់ផ្នែកបេះដូងតែម្តង៕