សម្តេចធិបតី៖ ការពង្រឹងវិស័យសុខាភិបាល ទាមទារឲ្យមានការពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់ រាប់ចាប់ពីប៉ុស្តិ៍ និងមណ្ឌលសុខភាពឡើងទៅ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការពង្រឹងនូវវិស័យសុខាភិបាល ទាមទារឲ្យមានការពង្រឹងមន្ទីរពេទ្យ និងគុណភាពក្រុមគ្រូពេទ្យគ្រប់ថ្នាក់ទាំងអស់ ដោយរាប់ចាប់ពីប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពឡើងទៅ។
ក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពទី១ ក្នុងចំណោមអាទិភាពទី៦ គឺការពង្រើកសេវាគ្របដណ្តប់សុខាភិបាល មូលនិធិសមធម៌ និងប.ស.ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការដាក់ចេញនូវគោលនយោបាយខាងលើ បានធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបាននូវសេវាសុខភិបាលឲ្យបាន ៕