**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»

សម្តេចធិបតី៖ រាជរដ្ឋាភិបាល កំពុងដាក់ថវិកាបន្ថែម ដើម្បីទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាបន្ថែម ដើម្បីទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការដូចជា ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់បរិមាណក្រុមគ្រូពេទ្យ មណ្ឌលសុខភាព ត្រូវបានរុញទៅដល់មូលដ្ឋាន ប៉ុន្តែ ក៏នៅសល់ឃុំបន្តិចបន្តួចនៅតំបន់ដាច់ស្រយាល តែរាជរដ្ឋាភិបាលកំពុងតែពិនិត្យដើម្បីបំពេញបន្ថែមជាជំហ៊ានៗ ខណៈដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងគុណភាពលើផ្នែកសុខាភិបាល ជាងការពង្រីក។ រីឯមន្ត្រីផ្នែកសុខាភិបាលក៏ត្រូវបានជ្រើសរើសថ្មីជាច្រើនតាមរយៈការប្រឡងប្រជែង ព្រមទាំងមានការបណ្តុះបណ្តាលសមត្ថភាព និងលើកទឹកចិត្តជាដើម។

សម្តេចធិបតី បញ្ជាក់ថា «អីឡូវកំពុងតែដាក់ថវិកាបន្ថែមដើម្បីទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការ ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដើម្បីបង្កើនអីឡូវដូចយើងអាចផ្តល់ជូន៥ថ្ងៃ ឬមួយអាទិត្យ អញ្ចឹងថ្ងៃក្រោយបង្កើនថវិកា ដើម្បីអាចធានាផ្តល់ជូនគាត់បានច្រើនជាងហ្នឹង ព្រោះអាហ្នឹងត្រូវការជាប់រហូត»។

សម្តេចធិបតី លើកឡើងថា ការបញ្ជាទិញថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែមនេះ គឺធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺ កុំឱ្យពួកគាត់ដំណើរពីចម្ងាយបើកថ្នាំពីមន្ទីរពេទ្យញឹកញាប់ពេក ខណៈដែលមានអ្នកជំងឺមួយចំនួនពួកគាត់មានលំនៅឆ្ងាយពីទីតាំងបើកថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាដើម ៕

អត្ថបទដែលជាប់ទាក់ទង