**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ**លោក ព្រំ ឆាត៖ ខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋបាន ៤៣៧, ៨៣៤ក្បាលដី

សម្តេចធិបតី៖ ពលរដ្ឋខ្មែរ ទៅព្យាបាលក្រៅប្រទេស មានចំនួនតិចតួចទេ តែពលរដ្ឋព្យាបាលក្នុងស្រុក មានរាប់លាននាក់

ភ្នំពេញ៖ ឆ្លើយតបនឹងមតិលើកឡើងថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល តែនៅតែមានប្រជាពលរដ្ឋ ទៅព្យាបាលជំងឺនៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច ប៉ុន្ដែប្រជាពលរដ្ឋព្យាបាលនៅស្រុក មានចំនួនរាប់លាននាក់។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អ្នកខ្លះ គេចេះតែសួរថាកម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល ហេតុអីក៏ប្រជាជនខ្មែរ ទៅព្យាបាលនៅក្រៅច្រើនម្ល៉េះ ខ្ញុំថាទៅព្យាបាលនៅក្រៅ បើគិតជាភាគរយនៃប្រជាជន ដែលព្យាបាលរាប់លាននាក់ក្នុងស្រុកតិចទេ ពេទ្យនៅក្នុងស្រុកយើង ព្យាបាលមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំ»។

សម្តេចធិបតី លើកឡើងថា រឿងលទ្ធភាពអ្នកចេញ ទៅព្យាបាលនៅក្រៅប្រទេស វាអត់មានអីចម្លែកទេ ព្រោះថា ប្រជាជនកាណាដា ក៏ទៅព្យាបាលនៅអាមេរិក ហើយប្រជាជនអាមេរិក ក៏ទៅព្យាបាលជំនាញមួយចំនួននៅប្រទេសក្រៅ ហើយប្រជាជនជប៉ុន ក៏មានដូចគ្នា។

សម្តេចធិបតីថ្លែងថា បច្ចុប្បន្នជំនាញព្យាបាលមួយចំនួន ប្រពលរដ្ឋខ្មែរលែងទៅព្យាបាល នៅក្រៅប្រទេសហើយ មានតែអ្នកក្រៅមកព្យាបាលនៅក្នុងស្រុកវិញ ឧទាហរណ៍ដូចជា ការព្យាបាលធ្មេញជាដើម ឥលូវនេះ មិនមានអ្នកជិះយន្ដហោះ ទៅធ្វើធ្មេញនៅក្រៅប្រទេសនោះទេ ហើយការវះកាត់បេះដូង នៅកម្ពុជាក៏ខ្លាំងដូចគ្នា។ សម្តេចថា សម្ដេចចាំបានថា មានអ្នកជំងឺក្មេងម្នាក់ មកពីមន្ទីរពេទ្យនៃប្រទេសបារាំង ដែលវាយតម្លៃ សល់មិនដល់១០ភាគរយទេ នៃការវះកាត់ជោគជ័យ ប៉ុន្ដែគ្រូពេទ្យនៅកម្ពុជា បានវះកាត់ជោគជ័យ ដូច្នេះ ពីណាថាពេទ្យខ្មែរអន់។

សម្តេចធិបតីមានប្រសាសន៍ថា ពេទ្យស្ម័គ្រចិត្ដកូរ៉េ បានកោតសរសើរទឹកដៃពេទ្យកម្ពុជា ដោយគាត់ថា ពេទ្យកម្ពុជាមានជំនាញទឹកដៃល្អណាស់ ខ្វះតែឧបករណ៍មិនទាន់ទំនើប ទាន់សម័យដូចគាត់ប៉ុណ្ណោះ ប៉ុន្ដែនៅកម្ពុជា ក៏មានឧបករណ៍ទំនើបមិនចាញ់កូរ៉េប៉ុន្មានដែរ គ្រាន់តែមិនទាន់មានឧបករណ៍ទំនើបចុងក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះហើយជាអ្វី ដែលរាជរដ្ឋាភិបាល បានកសាងជំនាញពេទ្យ ក្នុងរយៈពេល៤០ឆ្នាំនេះ គឺជាមោទនភាព ដែលការផ្តល់សេវា៩លាននាក់នេះ នឹងស្ថិតនៅក្នុងកណ្ដាប់ដៃ នៅក្នុងការទទួលខុសត្រូវ របស់អ្នកដែលមានសមត្ថភាព និងជួយជីវិត ដែលជាសេនារបស់ទេវតា ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង