តើអ្វីទៅជា ការចូលនិវត្តន៍ មុនកាលកំណត់?
ភ្នំពេញ៖ ការចូលនិវត្តន៍មុនកាលកំណត់ (សោធនទុព្វលភាព) គឺជាការចូលនិវត្តន៍មុនអាយុ ៦០ឆ្នាំ
នៅពេលដែលសមាជិក ប.ស.ស. បានជួបគ្រោះថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលមិនអាចធ្វើការបាន និងគ្មានប្រាក់ចំណូល (ក្រៅពីហានិភ័យការងារ) សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
(១). ទទួលបានប្រាក់សោធនទុព្វលភាពជាប្រចាំខែ (១ខែ បើកជូន ២ដង)
(២). អាចទទួលបានអ្នកថែរក្សា បន្ថែមជាមួយនឹងទឹកប្រាក់ ៥០% នៃប្រាក់ទុព្វលភាព
(៣). ទទួលបានការព្យាបាល និងថែទាំសុខភាពក្នុងមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតបង់ប្រាក់
(៤). ទទួលបានប្រាក់វិភាជន៍បូជាសព និងសោធនឧត្តរជីវី នៅពេលទទួលមរណភាព។
ដើម្បីទទួលបានប្រាក់សោធនមុនកាលកំណត់ ឬចូលនិវត្តន៍មុនកាលកំណត់ (សោធនទុព្វលភាព) កម្មករនិយោជិតត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
– បានចុះបញ្ជីផ្នែកប្រាក់សោធននៅ ប.ស.ស.
– បានបង់ភាគទានយ៉ាងតិច ៦០ខែ មុនកាលបរិច្ឆេទទទួលរងទុព្វលភាព ៕