**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ”

ភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង និងមន្ដ្រីជំនាញជាច្រើនរូប។

យោងតាមរបាយការណ៍សង្ខេបដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និង ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបង្ហាញថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០ ២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៣ កន្លងនេះ សមិទ្ធផលដែលកម្មវិធីអាទិភាពទី១ សម្រេចបានប្រមាណ ៩៧% ក្នុងនោះក៏មានការលើកឡើងអំពីបញ្ហា ការប្រឈម និងការដាក់ទិសដៅការងារបន្ដផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
– ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០%។

– ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២។
– ត្រូវសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវ ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់។

– ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួម ថែរក្សាពីសហគមន៍។
– ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង