**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​ ព្រមាន​ជាថ្មី​ពី​ការ​លក់​ប្រាក់​យ៉េន​លើស​កម្រិត​**អតីតនាយកប្រតិបត្តិក្រុមហ៊ុន Citiraya បានរត់គេចខ្លួនជិត២០ឆ្នាំ ត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ**រដ្ឋមន្ត្រី ឌិត ទីណា៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត**ប្រទេសជាច្រើនមានឆន្ទៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ត្រាំ**វិមានក្រឹមឡាំងថាការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបមានការពិបាក នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនអ៊ុយក្រែនជិតដល់ទីបញ្ចប់**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥**អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្ម ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម**មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា**លោក ហេង សុថា ណែនាំដល់អភិបាលរងក្រុងក្រចេះ ដែលទេីបចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព**អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ**សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បើកសិក្ខាសាលាទូទាំងប្រទេសស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ 

ភ្នំពេញ៖ សិក្ខាសាលាទូទាំងប្រទេសស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ រៀបចំឡើងដោយ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត និង ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានចាត់ទុកអង្គសិក្ខាសាលានាឱកាសនេះមានសារសំខាន់ក្នុងការរួមមតិយោបល់គ្នាប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ  ហើយកិច្ចការងារនេះ គឺទទួលបានការគាំទ្រពី ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងផ្នែកនយោបាយ និងសំភារៈដល់ក្រុមការងារនៅតាមបណ្តាខេត្ត រាជធានី ទាំង២៥ ។

ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរ ការអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគួសបញ្ជាក់ថា គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវបានបង្កើតឡើងក្នុងនាមជាយន្តការ ដើម្បីសម្របសម្រួល សហការ និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារនៃការអនុវត្តការងារ តម្រង់ទិសនិងផ្តល់ជាអនុសាសន៍ ដើម្បីតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានដំណើរការប្រកបដោយប្រសិទ្ធិភាព ជាពិសេសដើម្បីបង្កើតបានជាចលនាជាតិមួយសម្រាប់បង្កើតសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនៃអង្គសិក្ខានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ ណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ» ក្នុងសិក្ខាសាលាទូទាំងប្រទេសការប្រឆាំងព័ត៌មានក្លែងក្លាយស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ» ។

តាមរយៈបទបង្ហាញរបស់ ឯកឧត្តមដ្ឋមន្រ្តី សិក្ខាកាមប្រមាណជា៣៥០នាក់ ដែលជាអ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-ស្រុក បានស្វែងយល់ពីទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មានក្នុងយុគសម័យបរិវត្តកម្មឌីជីថល ស្វែងយល់ពីព័ត៌មានក្លែងក្លាយ (ប្រភេពនៃព័ត៌មានក្លែងក្លាយ ផលវិបាកលើគ្រប់ទិដ្ឋភាពទាំងអស់នៃព័ត៌មានក្លែងក្លាយ) និង យន្តការទប់ស្កាត់ បង្ការ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង