**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

មន្ត្រីរាជការជាង ៤ពាន់នាក់ តាមបណ្តាក្រសួងនានា ចូលរួមឈ្វេងយល់អំពីរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស. នៃក្រសួងការងារ

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយបណ្តាក្រសួងចំនួន១៣ រួចមកហើយ ដោយក្នុងនោះមានមន្ត្រីរាជការសរុបប្រមាណជាង ៤ពាន់នាក់ បានចូលរួមឈ្វេងយល់អំពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ពីមន្រ្តីជំនាញ ប.ស.ស.។

នារសៀលថ្ងៃនេះផងដែរ ប.ស.ស. បានបន្តសហការជាមួយក្រសួងព័ត៌មាន ដែលជាក្រសួងទី១៤ ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន ដែលក្នុងពិធីនោះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្រ្តីជំនាញអមឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានអំពាវនាវដល់មន្រ្ដីរាជការក្រោមឱវាទក្រសួងព័ត៌មានទាំងអស់ សូមពន្លឿននាំសហព័ទ្ធដែលជាប្ដី ឬប្រពន្ធ និងកូនៗក្នុងបន្ទុករបស់ខ្លួនអញ្ជើញមកចុះឈ្មោះធ្វើបណ្ណសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស.ដែលនៅជិតលោកអ្នក ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខ រួមចំណែកសម្រេចគោលដៅលើការគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលផងដែរ។

ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកដែលមានសមាជិកក្នុងបន្ទុកគ្រួសារ ឱ្យចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទរបស់ក្រសួង ប្រមាណជា៣០០ នាក់ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង