**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយ គណៈកម្មការទី៣ នៃរដ្ឋសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយបានថ្លែងថា «ឯករាជភាពនិងភាពជាម្ចាស់គឺជាគោលនយោបាយអាទិភាពចំបងនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលមានមុំស្នូល៣ គឺគោលនយោបាយ រដ្ឋបាលឌិជីថល និងការផ្សព្វផ្សយដែលនឹងជួយឱ្យក្រសួងបរិស្ថានអាចក្លាយជាអង្គភាពមានសម្បទា (Accredited Entity) ដើម្បីកៀគរថវិកាពីមូលនិធិបៃតងទាក់ទងនឹងការប្រែប្រួលអាកាស ធាតុ (Green Climate Fund)»។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរាយការណ៍ពីវឌ្ឍនភាពការងារដែលក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តទី៧នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលជាង៦ខែកន្លងមកនេះ ហើយ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានចែករំលែកផងដែរនូវចំនុចសំខាន់ៗនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងលទ្ធផលការងារដែលសម្រេចបានកន្លងមក រួមមានភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការនី ព្រះសង្ឃ ប្រជាពលរដ្ឋប្រមាណជាង៥លាននាក់/អង្គ។ល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងជម្រាបអង្គប្រជុំផងដែរពីវិធានការអនុវត្តច្បាប់១០០ភាគរយ របស់ក្រសួងបរិស្ថានលើបទល្មើសធនធានធម្មជាតិ និងការពារព្រៃឈើដើម្បីលក់ឥណទានកាបូន ក៏ដូចជាការដាក់ចេញនូវយុទ្ធនាការចែកជូនកូនឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋដាំជារាងរាល់ឆ្នាំ និងការជំរុញសហគមន៍អព្យាក្រិតកាបូនតាមរយៈការលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍។

ជាការឆ្លើយតប ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត និងអង្គប្រជុំបានអបអរសារទនូវសម្ធផលដែលក្រសួងបរិស្ថានសម្រេចបានក្នុងរយៈពេលដ៏ខ្លី និងបានគាំទ្រនូវវិធានការអនុវត្តច្បាប់១០០ភាគរយ របស់ក្រសួងបរិស្ថានលើបទល្មើសធនធានធម្មជាតិ ការដាក់ចេញនូវយុទ្ធការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោម ប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និងយុទ្ធនាការចែកជូនកូនឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំជូនប្រជាពលរដ្ឋដាំជារៀងរាល់ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង