**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

កម្ពុជា-អង់គ្លេស កត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យសេនានុព័ន្ធចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវសេចក្តីរីករាយ និងស្វាគមន៍ដល់ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen ដោយចាត់ទុកជំនួបនៅពេលនេះ ថា នឹងបង្កើនទំនាក់ទំនងល្អថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលកំពុងមានការរីកចម្រើនលើវិស័យជាច្រើន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសដែលបានផ្តល់ជំនួយដ៏មានសារៈប្រយោជន៍ដល់កម្ពុជា រួមមាន៖ ការផ្តល់ថវិកាថែរក្សាធនធានធម្មជាតិ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ការបោសសម្អាតមីន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសំណូមពរដល់ភាគីអង់គ្លេស បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សំខាន់គឺការចូលរៀននៅសាលារាជបណ្ឌិត្យសភាយោធាអង់គ្លេស ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកគ្រប់ប្រភេទទ័ព និងលទ្ធភាពក្នុងការជួយឧបត្ថម្ភជាសម្ភារៈ មធ្យោបាយផ្សេងៗ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅកម្ពុជាសារជាថ្មី និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តីពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

លោកវរសេនីយ៍ឯក បញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំការផ្ដល់ជំនួយគាំទ្រគ្នាមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយអង់គ្លេសពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការជួយកម្ពុជាលើបញ្ហាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កន្លងមក និងជាប្រវត្តិសាស្ត្រថ្មីដែលរយៈពេល ៦៥ឆ្នាំ នាវាអង់គ្លេសបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក បន្តថា អង់គ្លេសរីករាយនឹងបន្តផ្ដល់ជំនួយដល់កម្ពុជា ពាក់ព័ន្ធអំពីការដោះមីននៅតាមតែបន្ទាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាឲ្យជំនួយនេះស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក បានសម្ដែងនូវសេចក្តីសោមនស្សរីករាយផងដែរចំពោះការទទួលស្វាគមន៍ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៅទីក្រុងឡុងដ៏ ជាពិសេសការទទួលនៅសាលារាជបណ្ឌិត្យសភាយោធា Sandhurst ហើយនេះគឺជាការចាប់ផ្ដើមដ៏ល្អ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទាក់ទងដល់ការស្នើសុំជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានបញ្ជាក់ថា បច្ចុប្បន្នខាងភាគីអង់គ្លេសកំពុងពិនិត្យលើសំណើនេះ ហើយសន្យាថានឹងខិតខំធ្វើយ៉ាងណាឲ្យកម្ពុជាស្ថិតក្នុងចំណោមអាទិភាព ៕

អត្ថបទដែលជាប់ទាក់ទង