ក្រសួងការបរទេស ប្រកាសលទ្ធផលជំនួបរវាង ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះក្រសួងការបរទេសកម្ពុជា បានប្រកាសលទ្ធផលអំពីជំនួបរវាង ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកជំទាវ ជូតា អេភើលឡៃនិន ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ។
ជំនួបនេះបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែមីនា នៅទីស្តីការក្រសួងការបរទេស៕