ក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង ទីប្រឹក្សានិងជំនួយការ សរុបចំនួន៤១នាក់
ភ្នំពេញ៖ ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សរុបចំនួន៤១នាក់ ត្រូវបានបញ្ចប់មុខតំណែង។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ, ទីប្រឹក្សាដែលត្រូវបានបញ្ចប់មុខតំណែង ដែលមានឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋលេខាធិការ ចំនួន១៦នាក់។ ដោយឡែក អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ ទីប្រឹក្សា និងជំនួយការ ដែលត្រូវបញ្ចប់មុខតំណែងមានឋានៈស្មើចាប់ពីប្រធាននាយកដ្ឋាន ដល់អគ្គនាយករង ចំនួន២៥នាក់។