**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ អូស្ត្រាលី បានក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងកិច្ចខិតខំប្រឹងប្រែអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ពិភាក្សាពីការត្រៀមខ្លួនរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦**ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ**យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៦គ្រួសារ នៅស្រុកសង្កែទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ**ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ**ក្រសួងការងារ និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងអូស្ត្រាលី និងកម្ពុជា**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប**ប្រធាន ECB ព្រមានពីការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរពីសង្គ្រាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក**លោក ពូទីន ធានាអាយុជីវិតដល់ទាហានអ៊ុយក្រែននៅតំបន់ Kursk នៅពេលពួកគេចុះចាញ់**ព្រឹទ្ធសភាអាមេរិកអនុម័តវិក្កយបត្រផ្តល់មូលនិធិរយៈពេល៦ខែជាច្រើនម៉ោងមុនពេលផុតកំណត់បិទ**លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី**ជនសង្ស័យចំនួន ២,៨៧៦នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន**ចិន, រុស្ស៊ី និងអ៊ីរ៉ង់ អះអាង​ឡើងវិញ​នូវ​ការសន្ទនា​ថា​ជា​ជម្រើស​ដែលអាច​សម្រេចបាន​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់

អាជ្ញាធរខេត្តឧត្តរមានជ័យ ជម្រាបពីការរីកចម្រើនវិស័យអប់រំនិងទេសចរណ៍ក្នុងខេត្ត ជូនគណៈកម្មការទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម ឃិន ញ៉ាណ អភិបាលខេត្តស្តីទី បានមានប្រសាសន៍ឱ្យដឹងថា នៅ
ខេត្តឧត្តរមានជ័យ មានគ្រឹះស្ថានសាធារណៈចំនួន៣១ទីតាំងគ្រប់កម្រិត ស្មើនឹង៦៩១បន្ទប់ សិស្សសរុបចំនួន១១១.៣៨២នាក់ និងគ្រឹះស្ថានឯកជនចំនួន២១ទីតាំង មានសិស្សនិស្សិតចំនួន១.១១៦នាក់។ រីឯលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខជនសរុប ១.៧០៨នាក់ បានប្រឡងជាប់ ចំនួន១៣៧៤នាក់ ជាប់និទ្ទេសAចំនួន៦នាក់។

ចំពោះវិស័យទេសចរណ៍ ខេត្តទទួលបានភ្ញៀវទេសចរណ៍សរុបនៅឆ្នាំ២០២៣ មានចំនួន២៤២.២១៤នាក់ ក្នុងនោះភ្ញៀវស្នាក់នៅមានចំនួន៣៩.៩១៩នាក់ និងភ្ញៀវមកកម្សាន្តតាមគោលដៅទេសចរណ៍មានចំនួន១៩៣.៣៨៤នាក់។

ថ្នាក់ដឹកនាំនិងមន្ទីរជុំវិញខេត្តបានបន្តថារមណីយដ្ឋាននិងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា៖ រមណីយដ្ឋានប្រវត្តិសាស្ត្រអន្លង់វែងរបស់តាម៉ុក ដូចជា ផ្ទះ សារៈមន្ទីរ ស្ពាន បឹង មន្ទីរពេទ្យ សាលារៀន ឃ្លាំងដាក់សម្ភារៈជើងភ្នំ កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០ ការដ្ឋានដឹកជញ្ជូន និងកន្លែងកាត់ទោស និងដុតសព ប៉ុលពត (តាម៉ុក) សុន សេន ខៀវ សំផន ជាដើម។ តំបន់វប្បធម៌ប្រវត្តិសាស្រ្តជាប្រាសាទបុរាណ មានដូចជា ប្រាសាទតាមាន់ តាក្របី ត្រពាំងប្រាសាទ ល្បើក ព្រហ្មកិល ជ័យក្បូរ ស្ពានទ័ព អូរស្វាយ ខ្នារ និងប្រាសាទរាជាសំរោង ព្រមទាំងតំបន់ធម្មជាតិបឹងស្នោ ទឹកធ្លាក់អូរស្វាយ អូរទឹកចោល ទំនប់ថ្មី ទំនប់ស្ទឹងស្រែង១ និងទំនប់ចុងកាល់ជាដើម។

ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអនុវត្តន៍ទៅតាមផែនការសកម្មភាព និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត​ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់។ ឯកឧត្តមក៏បានស្នើសុំដល់អាជ្ញាធរឱ្យបន្តអនុវត្តវប្បធម៌សាមគ្គី សហការគ្នាបំពេញការងារក្នុងការបម្រើពលរដ្ឋ និងសង្គមជាតិបន្តទៀត។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នឹងពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង