សម្តេចធិបតី៖ លទ្ធផលបោះឆ្នោតព្រឹទ្ធសភា បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា លទ្ធផលបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បានបង្ហាញពីភាពចាស់ទុំផ្នែនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឃន៍ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយទទួលបានភាពជោគជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សចំនួន៤ ចូលរួមប្រគួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមចំនួន៩៩,៨៦%។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជ័យជម្នះនៃការបោះឆ្នោត និងអរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការចូលរួម និងធ្វើឲ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌ អហិង្សា ត្រឹមត្រូវ និងតម្លាភាព ៕