រាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន ក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ។
សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា វិធានការគន្លឹះចំនួន៥ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល រួមមាន៖
១-វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ
២-វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យអប់រំ
៣-វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យសុខាភិបាល
៤-វិធានការគន្លឹះ ក្នុងការលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
៥-វិធានការគន្លឹះ ក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ប្រព័ន្ធយុត្តិធម៌ ៕