**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា

ប្រជាពលរដ្ឋខេត្តសៀមរាប បង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះព្រឹត្តិការណ៍បុណ្យទន្លេ ខណៈសម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញបើកជាផ្លូវការនៅថ្ងៃស្អែក

ភ្នំពេញ៖ បុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនិងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ ២០២៤ ខណៈពិធីប្រកាសបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ចំណែកការងាររៀបចំតុបតែងលម្អ និងស្តង់ពិព័រណ៍នានា បានរៀបចំរួចរាល់ហើយក៏មានភ្ញៀវជាតិ និងអន្តរជាតិជាបណ្តើៗបានចូលមកទស្សនានៅបរិវេណដងស្ទឹងសៀមរាប។

ក្នុងទឹកមុខសប្បាយរីករាយ មានភ្ញៀវខ្លះដើរទស្សនាតាមស្តង់ពិព័រណ៍ ចំនួនជាង២៣០ស្តង់ ខ្លះអង្គុយទទួលទានចំណីអាហារនៅតាមបណ្តោយដងស្ទឹង ជាទីតាំងដែលអាជ្ញាធរខេត្តសៀមរាបបានរៀបចំ ដើម្បីទទួលស្វាគមន៍ទេសចរចូលមកកម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យទន្លេ លើកទី៨នេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានចាប់ផ្តើមដើរកម្សាន្ត និងបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះពិធីធំៗបែបនេះ ដែលមិនងាយមានរៀបចំឡើយ។

កញ្ញារ៉ាវី អាយុ១៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានមកអង្គុយលេងមើលការរៀបចំទីតាំងប្រារព្ធពិធីបុណ្យទន្លេលើកទី៨នេះ បានឱ្យដឹងថា ប្អូនពិតជាសប្បាយ រីករាយយ៉ាងខ្លាំងខណៈពិធីបុណ្យក៏កាន់តែខិតចូលមកដល់ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិក៏ចាប់ផ្តើមដើរកម្សាន្តយ៉ាងសប្បាយរីករាយ។

ចំណែកការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗនៃពិធីបុណ្យទន្លេនេះ កញ្ញាសង្កេតឃើញថា មានភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង មកទស្សនាម្តងហើយចង់មកម្តងទៀត។ កញ្ញាបន្តថា ខេត្តសៀមរាបមានទីកន្លែងកម្សាន្តសប្បាយជាច្រើន បូករួមទាំងប្រាសាទបុរាណរាប់រយផងដែរ ដើម្បីស្វាគមន៍ទេសចរឱ្យមកកម្សាន្តមិនជិនណាយ។

ភ្ញៀវជាតិ និងអន្តរជាតិនឹងមកទស្សនាខេត្តសៀមរាប ដោយសារសៀមរាបមានកន្លែងដើរលេងជាច្រើន ដូចជាអង្គរវត្ត និងប្រាសាទជាច្រើនទៀតដែលមានទស្សនីយភាពស្អាតៗ ហើយអាចជាការថតរូបលេងផងដែរ។ ចំណែកពិធីបុណ្យទន្លេនេះ វាអាចជួយទាក់ទាញភ្ញៀវទេសចរឱ្យចូលមកប្រទេសកម្ពុជា ឬក៏ខេត្តសៀមរាបកាន់តែច្រើន ហើយណាមួយអាចជាវិធីមួយដែលស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរដែលប្រព្រឹត្តនាពេលខាងមុខផងដែរ។

ចំណែកយុវជន ប៉ែន រ៉ាយុ អាយុ១៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបដែរនោះបានប្រាប់វិទ្យុជាតិកម្ពុជាថា គ្រាន់តែឃើញការរៀបចំពិធីនាបរិវេណដងស្ទឹងសៀមរាប លោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ហើយក៏រំពឹងថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលមកកម្សាន្តក្នុងថ្ងៃប្រារព្ធពិធីបុណ្យ ទន្លនាពេលឆាប់ៗនេះ។

លោកបន្តថា នៅពេលមានពិធីបុណ្យធំៗបែបនេះ ខេត្តសៀមរាបក៏បានបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តរបស់ខ្លួនទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ហើយនឹងអញ្ជើញមកកម្សាន្តឱ្យបានញឹកញាប់។ទាក់ទាញភ្ញៀវទេសចរបានច្រើន និយាយទៅអ្នកខេត្តផ្សេងៗគេមកអ៊ីចឹងគេថា ខេត្តសៀមរាបសំបូរកម្មវិធីធំ អាចមានមុខមាត់គេថា ខេត្តសៀមរាបមានការអភិវឌ្ឍច្រើន។ និយាយទៅការអនាម័យ ពេលញុំាអីសូមឱ្យគាត់យកទៅដាក់ធុងសំរាមអីផង ដើម្បីពេលចប់ពីហ្នឹងទៅបរិស្ថានយើងស្អាតដែរ។

សូមជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តសៀមរាប នេះជាលើកទីមួយហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ធ្វើឱ្យប្រជាពលរដ្ឋ និងបងប្អូនអាជីវករបង្ហាញការគាំទ្រ និងសប្បាយរីករាយជាខ្លាំង នៅពេលមានប្រារព្ធធ្វើពិធីបុណ្យធំៗបែបនេះ ព្រោះមិនត្រឹមតែបង្កលក្ខណៈសប្បាយជូនពលរដ្ឋទាំងក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ ថែមទាំងជួយឱ្យការប្រកបរបរលក់ដូររបស់អាជីវករមានភាពប្រសើរឡើង។ នៅក្នុងព្រឹត្តិការណ៍នេះ តាមរយៈការព្យាករណ៍របស់ក្រសួងទេសចរណ៍ រំពឹងថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិតមួយលាននាក់ នឹងចូលមកកម្សាន្តសប្បាយ៕

អត្ថបទដែលជាប់ទាក់ទង