ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ AFD បានសម្តែងនូវសេក្តីត្រេកអរចំពោះភាពជាដៃគូអភិវឌ្ឍន៍ជាមួយក្រសួងបរិស្ថាន
ភ្នំពេញ៖ តាមរយៈលិខិតផ្លូវការ១ច្បាប់របស់ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ AFD ផ្ញើជូនឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ថា ក្រុមការងារ AFD មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែក តាមរយៈហិរញ្ញប្បទានឥតសំណង ក្នុងទិសដៅអាទិភាពជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ៕