អគ្គនាយករងអន្តោប្រវេសន៍ ណែនាំឲ្យក្រុមការងារ GDI HOtline បន្តសហការគ្នា បង្កេីនការលេីកទូរសព្ទឲ្យបានទាន់ពេលវេលា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ GDI HOtline តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការងារ GDI Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត បានលេីកឡេីងពីការធ្វេីការងារ សំណូមពរនានា លេីការប្រេីប្រាស់ប្រព័ន្ធ GDI Hotline ដែលបានអនុវត្តកន្លងមក និងការធ្វេីបច្ចុប្បន្នភាពលេីគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្តមសេនីយ៍ បណ្ឌិត ក៏បានលេីកសរសេីរ និងអរគុណ ដល់ក្រុមការងារដែលប្រឹងប្រែងក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ បណ្ឌិត ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា បង្កេីនការលេីកទូរសព្ទឲ្យបានទាន់ពេលវេលា ហេីយក៏ជាការចែករំលែកបទពិសោធន៍ការងារលេីជំនាញអន្តោប្រវេសន៍ ជាពិសេសការងារ GDI Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕