សម្តេចធិបតី ណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាអនុវត្តបានត្រឹមត្រូវតាមគោលការណ៍កំណត់
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់។
សម្តេចធិបតីបានបន្ថែមថា ចំពោះម្ចាស់គម្រោងណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ត្រូវដកយកអាជ្ញាបណ្ណមកវិញ។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង៕