**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

លោកជំទាវ ពុំ ចន្ទីនី បន្តចុះផ្សព្វផ្សាយស្តីពី រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានបន្តចុះផ្សព្វផ្សាយស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ឈានឆ្ពោះអបអរខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (សាល CJCC) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាធិការរង សាស្រ្តាចារ្យ និងនិស្សិត សរុបចំនួន ២៥០នាក់។

បន្ទាប់ពីការធ្វើបទបង្ហាញគ្រូឧទ្ទេសទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងមានការចូលរួមយ៉ាងផុសផុលនៃនិស្សិតទាំងអស់ បានសរបញ្ជាកឱ្យឃើញថាពិធីផ្សព្វផ្សាយនេះពិតជាមានសារសំខាន់ណាស់ ដើម្បីខ្លួនឯកនិងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី បានថ្លែងអំណរគុណលោកជំទាវអគ្គលេខាធិការ និងសហការី ដែលបានចុះមកផ្សព្វផ្សាយនូវប្រធានបទដ៏មានសារសំខាន់ដើម្បីឱ្យយើងទាំងអស់មានសុខភាពល្អនិងមានភាពសុំាទៅនឹងអាកាសធាតុ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបន្ថែមថា “និស្សិតបន្ទាប់ពីទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យដែលបានផ្តល់ជូន ត្រូវមានឥរិយាបទ២សំខាន់ៗទៀតគឺ ភាពអត់ធ្មត់ និងឱ្យចេះក្រែងចិត្តអ្នកដទៃ ព្រោះភាពអត់ធ្មត់កក្តាដ៏សំខាន់ដើម្បីជោគជ័យគ្រប់ភារកិច្ច និងភាពក្រែងចិត្តអ្នកដទៃនេះគឺពេលយើងធ្វើនូវទង្វើអ្វីមួយឬបំពេញភារកិច្ចអ្វីតើវាប៉ះពាល់ដល់អ្នកដទៃដែរឬទេ ហើយទង្វើទាំងនោះហើយដែលផ្តល់តម្លៃឱ្យខ្លួនឯង”។

ជាកិច្ចបន្តលោកជំទាវអគ្គលេខាធិការ បាននាំព្រះរាជបន្ទូល ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សជនឆ្នើមថ្នាក់ជាតិវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បើទោះបីលោកទាំងទ្វេរមិនបានយាងនិងអញ្ជើញមកដោយផ្ទាល់ក៏ដោយក៏ជានិច្ចកាលព្រះរាជហរទ័យនិងទឹកចិត្តមនោសញ្ចេតនានៅជាប់ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងយុវជន និស្សិតទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាតិស្រឡាញ់ជានិច្ច។ ជួសមុខឱ្យថ្នាក់ដឹកនាំកាកបាទ្រហមកម្ពុជា លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំទាំងអស់នៃសាលកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លិបយុវជនកាកបាទក្រហមកម្ពុចានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានសម្របសម្រួលគ្រប់លទ្ធភាពឱ្យក្មួយៗយុវជនដែលជាអនាគតនិងគ្រប់ពេជ្រដ៏ចែងចាំង និងជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់ប្រទេសជាតិបានចូលរួមសកម្មភាពមនុស្សធម៌ឧដ្តុងឧត្តមលើសពីនេះទៅទៀតរៀងរាល់ទិវា៨ឧសភា សាលកលវិទ្យាល័យតែងតែឧបត្ថម្ភគាំទ្រជាថវិកាចំនួន១០លើក ចាប់តាំង២ឆ្នាំ២០១២មកដល់ឆ្នាំ២០២៣កន្លងទៅនេះ ជាពិសេសទៅទៀតសូមកោតសរសើរអស់ពីចិត្តពីថ្លើមដែលសាលកលវិទ្យាល័យតែងរៀបចំពិធីសប្បុរសធម៌ដើម្បីប្រមូលមូលនិធិសប្បុរសជននិងនិស្សិតសម្រាប់ឧបត្ថម្ភជូនសាស្ត្រាចារ្យនិងនិស្សិតក្រីក្រដែលត្រូវការឱ្យជួយនិងគាំទ្រដល់ការងារសង្គនិងសហគមន៍ងាយគ្រោះនៅសាលាថែមទៀតផង និងសូមថ្លែងអំណរគុណសម្រាប់ការចូលរួមនៅថ្ងៃនេះដែលជាការលើកកម្ពស់ឆន្ទៈមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាកលវិទ្យាល័យ ហើយសង្ឃឹមថាក្មួយៗនឹងទទួលយកទៅអនុវត្តដើម្បីធានាធ្វើយ៉ាណាឱ្យខ្លួនយើងមានសុខភាពល្អជួយអប់រំផ្សព្វផ្សាយបន្តដល់មិត្តភ័ក្របងប្អូននៅក្នុងសហគមន៍ និងនៅក្នុងក្រុមគ្រួសារបានយល់ដឹងដូចគ្នាបានជាប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងរួមគ្នាជាសហគមន៍ដែលមានសុខភាពល្អ អាចទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះលោកជំទាវអគ្គលេខាធិការ សូមអំពាវនាវដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត កលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្រ្តាចារ្យ និងគ្រូបង្គោល មេត្តារៀនចំក្រុមដើម្បីចុះផ្សព្វផ្សាយសារទាំងនេះជូននិស្សិតជាង៣ម៉ឺននាក់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់។ លោកជំទាវអគ្គលេខាធិការ បានបន្ថែមទៀតថា ជំងឺមិនឆ្លងធំៗមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ជាង៨០%យើងអាចការពារបាន ដូចពាក្យចាស់ពោលថា “ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី”។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអគ្គលេខាធិការ សូមបួងសួងវត្ថុស័ក្កិក្នុងលោក ជួយថែរក្សា និងសូមបានប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង