ឯកឧត្ដម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំបូរីក្សត្រអង់ដ័រ អញ្ជើញថ្វាយសាតាំងជូនឯកឧត្តម ម៉ុងសែងញ៉រ ចូអាន-អង់រិក វីវ អ៊ី ស៊ីស៊ីលីយ៉ា សហក្សត្រអង់ដ័រ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្ដម លុយ ដាវីតបានជូនសាតាំងចំពោះឯកឧត្តម ម៉ុងសែងញ៉រ ចូអាន-អង់រិក វីវ អ៊ី ស៊ីស៊ីលីយ៉ា (Monseigneur Joan Enric Vives I Sicília) សហក្សត្រអង់ដ័រ តែងតាំងរូបខ្ញុំជាឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំបូរីក្សត្រអង់ដ័រ។
បូរីក្សត្រអង់ដ័រគ្រប់គ្រងដោយសហក្សត្រពីររូបគឺ ម៉ុងសែងញ៉រ ចូអាន-អង់រិក វីវ អ៊ី ស៊ីស៊ីលីយ៉ា (Monseigneur Joan Enric Vives I Sicília) នៃប្រទេសអេស្ប៉ាញ និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ។