**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល។

ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្តាលបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៦ ខែមិនាឆ្នាំ២០២៤។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានអបអរសាទរ, កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់គណៈអចិន្រ្តៃយ៍គណបក្សខេត្ត, គណបក្សក្រុង/ស្រុក និង ឃុំ/សង្កាត់ទាំងអស់ ទូទាំងខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលល្អជាច្រើន គួរឱ្យកត់សម្គាល់ ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលក៏សូមថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម, លោកជំទាវ, សមាជិក, សមាជិកានៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំងឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, សមាជិក, សមាជិកាទាំងអស់ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់, ជាពិសេស ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកពញាឮ និង ក្រុមការងារគណបក្ស ចុះមូលដ្ឋានតាមបណ្តាឃុំ ទូទាំងស្រុកពញាឮ ដែលបានចូលរួមផ្តល់ ការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង និង កិច្ចសហការជិតស្និទ្ធ ជាមួយគណៈកម្មាធិការគណបក្សខេត្ត, ស្រុក, ឃុំ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាននីមួយៗដែលខ្លួនទទួលបន្ទុក, ដើម្បីកៀរគរការគាំទ្រ និង ពង្រឹងស្មារតីស្រលាញ់គណបក្ស ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។ ការខិតខំរបស់យើងទាំងអស់គ្នា ក្នុងរយៈកាលកន្លងទៅ ពិតជាបាននាំមកនូវលទ្ធផលល្អ គួរជាទីមោទនៈ ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ និង ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ដោយគណបក្សប្រជាជនកម្ពុជាយើង ទទួលបានអាសនៈចំនួន ៥/៥ អាសនៈ សម្រាប់មណ្ឌលភូមិភាគ ៣ ក្នុងខេត្តកណ្តាលរបស់យើងនេះ ។ សូមអបអរសាទរ!
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ, ឯកឧត្តមអគ្គបណ្ឌិតភាចារ្យក៏សូមជំរុញ និង លើកទឹកចិត្ត ឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តបង្កើនសកម្មភាពចុះបំពេញការងារ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាប់ជាប្រចាំ ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្តិ ទី ៤ ឆ្នាំ ២០២៤ កាន់តែខិតជិតមកដល់, ពោលគឺ នៅថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ខាងមុខ ដើម្បីបន្តដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជាយើង បន្ថែមទៀត ។

ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេល ២៦ ឆ្នាំ មកហើយ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេង ដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បាន និង កំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និង ប្រជាជន ដោយ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានយកអស់កម្លាំងកាយ-ចិត្ត និង ប្រាជ្ញា-ស្មារតី ក្នុងការបំពេញតួនាទី និង ភារកិច្ច យ៉ាងសកម្មបំផុត, ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស, សំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត ។
រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី, បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទី២.កសាង និង ពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ, ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ ២០៣០, ឆ្ពោះទៅសម្រេច បាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និង សង្គម, និង វិស័យបរិស្ថាន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់អនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងរយៈពេល ៥ ឆ្នាំ ដែលផ្ដោតលើ គោលដៅយុទ្ធសាស្ត្រ ចំនួន ៥ រួមមាន៖
(១).ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង ភាពធន់នឹងវិបត្តិនានា;
(២).បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាជនកម្ពុជា, ជាពិសេស សម្រាប់យុវជន;
(៣).សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និង បន្តខិតខំទាញទម្លាក់ អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា;
(៤).បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង លើកកម្ពស់គុណភាពស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជា បន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច, ការវិនិយោគ និង ពាណិជ្ជកម្ម; និង
(៥).ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កសាងភាពធន់ទៅនឹងការ-ប្រែប្រួលអាកាសធាតុ ។

លើសពីនេះ, រាជរដ្ឋាភិបាល, ដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី, ក៏បានដាក់ចេញ នូវ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលក្រើនរំលឹក និង ស្នើសុំឱ្យថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់, គណបក្សខេត្ត ក៏ដូចជារដ្ឋបាលខេត្ត, ក្រុង/ស្រុក និង ឃុំ/សង្កាត់ បន្តសហការជិតស្និទ្ធ ជាមួយកងកម្លាំងមានសមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួន ដូចខាងក្រោម៖

១-រដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្ត-ទុកដាក់ខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម នៅទូទាំងខេត្តកណ្តាល, ជាពិសេស នៅក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង/ស្រុក អាណត្តិទី ៤ នាពេលដ៏ខ្លីខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន តាមការរំពឹងទុក ។

២-ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សា ក្រុង/ស្រុក កាន់តែខិតជិតមកដល់, រដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់ និង កង-កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្មភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់, ការជម្រិតទារប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង, ព្រមទាំងគិតគូរត្រៀមវិធានការ និង មធ្យោបាយនានា ក្នុងការបង្ការ និង ពន្លត់អគ្គិភ័យ, ជាពិសេស នៅតាមសំណង់អគារខ្ពស់ៗ, រោងចក្រ, សហគ្រាស, ផ្សារ ជាដើម ។

៣- រដ្ឋបាលខេត្ត និង ក្រុង-ស្រុក ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយ-តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ស្របពេលដែលប្រទេសជាតិយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និង កាន់តែឆាប់ ។

៤- ក្រុមការងារគណបក្ស ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរពាក់ព័ន្ធ, ចុះមូលដ្ឋាន និង បន្តរៀបចំវេទិកាសាធារណៈ ឱ្យបានទៀងទាត់ ព្រមទាំងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌ ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវបូកសរុប និង រាយការណ៍ ជូនរដ្ឋបាល ខេត្ត ដើម្បីបូកសរុប ឬ ចាត់វិធានការបន្ត ឱ្យបានឆាប់ ។

៥- ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការ-កសាងសមាជិកបក្សបន្ថែម ជាប់ជាប្រចាំ និង ការពង្រឹងយន្តការដឹកនាំរបស់គណបក្ស នៅគ្រប់កម្រិត ឱ្យកាន់តែម៉ត់ចត់, ច្បាស់លាស់ និង ស្អាតស្អំ, ទាំងខាងនយោបាយ និង សតិ-អារម្មណ៍; ត្រូវពង្រឹងសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងបក្ស ឱ្យបានកាន់តែរឹងមាំ; និង ត្រូវខិតខំពង្រឹងអង្គការចាត់តាំងគណបក្សនៅគ្រប់ជាន់ថ្នាក់, ទាំងរចនាសម្ព័ន្ធ និង របៀបរបប ធ្វើការ, ស្របតាមលក្ខន្តិកៈ, បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និង សេចក្តីសម្រេចនានា ដែលគណបក្សបានដាក់ចេញ ។ និង
៦- ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និង ក្រុមការងារគណបក្ស ចុះមូលដ្ឋានតាមបណ្តាឃុំ និង ភូមិទាំងឡាយ ក្នុងស្រុកពញាឮ ត្រូវចាប់ផ្តើមចុះធ្វើការ ឱ្យបានសកម្ម តាមមូលដ្ឋានរៀងៗខ្លួន បន្ទាប់ពីត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃនេះ ដើម្បី បន្តស្មារតីនៃការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និង ចូលរួមដោះស្រាយ បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន តាមលទ្ធភាពជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង