**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តវិហារខ្ពស់ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តវិហារខ្ពស់ ដែលស្ថិតនៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

និមន្ត និងអញ្ជើញចូលរួម ក្នុងពិធីនោះ រួមមាន ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រះថេរានុថេរៈ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូបសន្នចិត្តោ (ប៉ាក់-សាន់-ណាក់-ចិត-តោ) នុត ហ៊ែល ចៅអធិការ វត្តវិហារខ្ពស់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងលោកយាយឧបាសិកា តេង អិត ព្រមទាំងគណៈ កម្មការអាចារ្យវត្តទាំងអស់ សប្បុរជន និងពុទ្ធបរិស័ទ គ្រប់ទិសទីដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះឲ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ ពុទ្ធសាសនិក និងការប្តេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំ ប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា តែងតែបង្កបរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញ ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមទាំងបានចូលរួម និងជំរុញការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានាជាច្រើនសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនាថែមទៀតផង។

សូមជម្រាបជូនថា វត្តវិហារខ្ពស់នេះ គឺជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តទាំង២១ ក្នុងក្រុងឧដុង្គម៉ែជ័យ ដែល បានកសាងឡើងក្នុងអំឡុងឆ្នាំ១៨២២ បើគិតមកដល់បច្ចុប្បន្ននេះ មានអាយុកាល២០២ឆ្នាំ មកហើយ។ ព្រះវិហារវត្តវិហារខ្ពស់មាន មានទំហំ ៣១.៣៥ម៉ែត្រ គុណ១៥.៣ម៉ែត្រ មានកម្ពស់ ៣២.៥០ម៉ែត្រ។​

ជាមួយគ្នានេះ ក៏មានសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលត្រូវសម្ពោធឆ្លងនាព្រឹកនេះផងដែរ ក្នុងនោះ រួមមាន ដងទង់១គូ កម្ពស់ ២៧,៥ម៉ែត្រ, ហោត្រៃ ទំហំ ១៥ម៉ែត្រ គុណ៩ម៉ែត្រ កម្ពស់ ១២ម៉ែត្រ, កុដិ ២ខ្នង, ក្លោងទ្វារ ដែលមានទទឹង ៥ម៉ែត្រ កម្ពស់ ៨ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលគិត ជាទឹកប្រាក់សរុបអស់ប្រមាណជាង ៥៦០,០០០ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង