**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាល្ងាចថ្ងៃនេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៨ នៅក្នុងខេត្តសៀមរាប។

ពិធីបើកបុណ្យទន្លេរសៀលនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋ​សភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួង ឯកអគ្គរាជ​ទូត​-រដ្ឋទូតមេគង្គ និងមេ​គង្គ​បូក១ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តសៀមរាប អង្គការជាតិ និងអន្តរជាតិ និងផ្នែកឯកជនសរុបប្រមាណ ២,០០០នាក់។

ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែ​ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជ​រដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់​អភិវឌ្ឍតំបន់ តាមដងទន្លេប្រកបដោយនិរន្ត​រភាព និងការទទួលខុសត្រូវ។ ព្រឹត្តិការណ៍បុណ្យ​ទន្លេ ក៏ជាឱកាសមួយដើម្បី​ពង្រឹង​គុណភាពសេវាកម្ម និងការបង្កើតនិងអភិវឌ្ឍផលិតផល​ទេស​ចរណ៍​ថ្មីៗ ប្រកប​ដោយ​ការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និង​សហ​គមន៍​ទេសចរណ៍តាមដងទន្លេជាដើម។

ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅ​ខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់​ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ និងលើកទី៨ ឆ្នាំ២០២៤នេះ នៅក្នុងខេត្ត​សៀម​រាប។

ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប រៀបចំឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤។
ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ល្បាញល្បី និងប្រកបដោយសក្តានុពលបំផុតរបស់​កម្ពុជា​។ មិនត្រឹមទស្សនាប្រាង្គប្រាសាទដែលជារតនៈសម្បត្តិរបស់កម្ពុជាមិនអាចកាត់ថ្លៃបាន​នោះទេ តែខេត្តសៀមរាប មានកន្លែងសម្រាប់ទេសចរណ៍បែបធម្មជាតិ ដូចជានៅសហគមន៍​ទេស​ចរណ៍​កំពង់ភ្លុក ទស្សនាភូមិឋានប្រជាពលរដ្ឋ ទស្សនាផលិតផលប្រចាំតំបន់ និងការលេងកម្សាន្តនៅ​តាម​រមណីយដ្ឋានទេសចរច្នៃប្រឌិតជាច្រើនទៀត។

បន្ទាប់ពីជួបស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកំពុងដាក់ចេញវិធាន​ការជាច្រើន ដើម្បីលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។ ក្នុងនោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប ដែលជា​កម្មវិធីមួយជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។
ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាបឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ គាំទ្រដល់សកម្មភាព​ទស្សនាចរ​ខេត្តសៀមរាបក្នុងឆ្នាំ២០២៤។ ដើម្បទាក់ទាញអ្នកទេសចរ ក្នុងពិធីបុណ្យទន្លេបាន​រៀប​ចំ​ព្រឹត្តិការណ៍ជាច្រើន ជាមួយការបញ្ចេញកញ្ចប់ថវិការហូតដល់ទៅប្រមាណ ៤៥០លាន​រៀល។

ពិធីបុណ្យទន្លេនៅខេត្តសៀមរាប មានរៀបចំកម្មវិធីជាច្រើន សម្រាប់ការកម្សាន្តរបស់អ្នកទេសចរមានដូចជា៖
-ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ
-មហោស្រពម្ហូបអាហារមេគង្គ និងមេគង្គបូក១
-ការតាំងពិព័រណ៍សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
-ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅរបស់ខ្មែរ
-ការតាំងពិព័រណ៍រូបភាពសត្វស្លាប និងគូរគំនូរ
-យុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប
-សិក្ខាសាលា ពង្រឹងគុណភាពផលិតផល និងសេវាកម្មក្នុងឧស្សាហកម្ម ទេសចរណ៍ខេត្តសៀមរាប ពិធីលែងកូន ត្រី និងជិះទូករាជហង្សមេគង្គ និងមេគង្គបូក១
-សកម្មភាពកីឡា, រួមមាន៖ ការជិះកង់កម្សាន្តលក្ខណៈមហាជនជុំវិញបរិវេណអង្គរវត្ត, ការប្រកួត វាយកូនហ្គោល, ការជិះទូកកម្សាន្តលក្ខណៈមហាជន, កីឡាបាញ់ធ្នូមហាជន
មានការរៀបចំយុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប និងការប្រឡង ប្រជែងអានអត្ថបទ និងស្មូតកំណាព្យ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»
-ពិធីប្រលែងកូនត្រី និងជិះទូករាជហង្សកម្សាន្ត ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមេគង្គ មេគង្គ បូកមួយ និងបវរកញ្ញាពិភពលោក ព្រមទាំងពិធីបណ្តែតកន្ទោងអបអរសាទរ ពិធីបុណ្យទន្លេជា ដើម។
ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាប រំពឹងទទួលបានអ្នកទេសចរប្រមាណ ៥០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង