សម្តេច ម៉ែន សំអន ស្នើដល់សមាជិក សមាជិកា ចែករំលែក នូវបទពិសោធន៍ដែលទទួលក្នុងរយៈពេលសិក្សាវគ្គអប់រំនយោបាយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី៣ នៅវិមាន ៧មករា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង មករា ប្រធានក្រុមទី ១ តំណាងឲ្យសមាជិក សមាជិកា នៃវគ្គទាំងមូលក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចប្រធាន សម្តេចប្រធានកិត្តិយស សម្តេចអនុប្រធាន ថ្នាក់ដឹកនាំគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងគ្រូឧទ្ទេសនាមដ៏មានបទពិសោធន៍ បានចែករំលែកបទពិសោធន៍ និងបានអនុញ្ញាតឱ្យមានការរៀបចំ នូវវគ្គអប់រំនយោបាយជាបន្តបន្ទាប់ រួមទាំងវគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី៧ នេះ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ឆ្លងកាត់ តាមរយៈ ការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យ សមាជិក សមាជិកាគ្រប់រូប ទទួល បាននូវធាតុចូលដ៏សំខាន់ ការធ្វើឲ្យកាន់តែយល់ច្បាស់ អំពីគណបក្ស អំពីសភាពការណ៍ជាតិ និងអន្តរជាតិ អំពីភារកិច្ចព្រមទាំងមូលដ្ឋាននៃការ ត្រិះរិះពិចារណា លើបញ្ហានានាប្រកបដោយ វិទ្យាសាស្រ្ត ដែលជាកត្តាដ៏សំខាន់សម្រាប់ការ ធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំឲ្យបាន ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងសត្យានុម័ត និងចាត់តាំងដើម្បីឆ្លើយតបទៅនឹងសំណូមពរ នៃសភាពការណ៍ និងភារកិច្ចរបស់គណបក្សតាម ដំណាក់កាលនីមួយៗ ជាពិសេស ក្នុង ដំណាក់កាលបច្ចុប្បន្ននេះ ការអប់រំនយោបាយ គឺសំដៅចូលរួមយ៉ាងសកម្ម ក្នុងការកសាង កម្លាំងបន្តវេនរបស់ គណបក្ស ដែលបាននឹងកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ននេះ។
សម្កេចក៏បានសំណូមពរឲ្យ សមាជិក សមាជិកា នៃវគ្គអប់រំនយោបាយរបា់គណបក្ស កម្រិត២ ជំនាន់ទី៧ សូមចូលរួមចែករំលែក នូវបទពិសោធន៍ដែលទទួលក្នុងរយៈពេលសិក្សា រួចធ្វើការផ្សព្វផ្សាយបន្ត ដើម្បីចូលរួម ចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានរៀងៗខ្លួន ៕