សម្តេចធិបតី៖ ការអភិវឌ្ឍតំបន់តាមដងទន្លេមិនមែនសម្រាប់តែបច្ចុប្បន្ននេះទេ គឺសម្រាប់ទៅអនាគតទៅមុខទៀត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអភិវឌ្ឍតំបន់តាមដងទន្លេមិនមែនសម្រាប់តែបច្ចុប្បន្ននេះទេ គឺសម្រាប់ទៅអនាគតទៅមុខទៀត ដែលជាគុណតម្លៃសម្រាប់មនុស្សជាតិ
ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅក្នុងខេត្តសៀមរាប នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្ដេចបានទាក់ទាញប្រទេសមួយចំនួនឲ្យមានការហោះហើរត្រង់មកកាន់ខេត្តសៀមរាបកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការអភិវឌ្ឍនិងផ្ដល់សេវាទេសចរណ៍ឲ្យប្រកបដោយគុណភាពខ្ពស់ ខណៈដែលសម្ដេចបានដើរទាក់ម៉ូយពីបណ្ដាប្រទេសជាច្រើនឲ្យមកកាន់កម្ពុជាទាំងការវិនិយោគ និងភ្ញៀវទេសចរ ៕