**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)**ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**កម្ពុជាស្វាគមន៍រាល់វិនិយោគិន ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្ម នាំចេញ**កម្ពុជាស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា**ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅឡូសអេនជឺលេស បង្ខំមនុស្សជាង ១៨០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ ដោយបំផ្លាញសំណង់រាប់ពាន់ខ្នង

សម្តេចធិបតី ឯកភាពជាមួយសំណើទេសរដ្ឋមន្ត្រី ថោង ខុន ដើម្បីបង្កើតនូវព្រឹត្តិការណ៍ប្រចាំឆ្នាំ ឱ្យបានច្រើនកន្លែង ដើម្បីទាក់ទាញទេសចរ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឯកភាពជាមួយការស្នើសុំរបស់ឯឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ដើម្បីបង្កើតនូវព្រឹត្តិការណ៍ប្រចាំឆ្នាំឱ្យបានច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំបានឯកភាពជាមួយការស្នើសុំរបស់ឯឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប៉ុន្មានថ្ងៃមុន នៅក្នុងការបង្កើតនូវព្រឹត្តិការណ៍ប្រចាំឆ្នាំច្រើនកន្លែង ទាំងនៅសៀមរាប ទាំងនៅកន្លែងផ្សេងៗ ទាំងព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍វប្បធម៌ ជាប្រចាំឆ្នាំតែម្តង»។

សម្តេចមហាបវរធិបតី បន្ថែមថា កិច្ចការនេះគឺសំខាន់ដោយនៅពេលដែលសម្តេចបានប្រជុំជាមួយបងប្អូននៅក្នុងវិស័យទេសចរណ៍ តែងតែបានស្នើសុំសម្តេចឱ្យពួកគាត់បានដឹងថា មានកម្មវិធីអ្វីខ្លះ ពេលណាខ្លះ ដើម្បីបានរៀបចំផែនការទាក់ម៉ូយផង។ ដូចនេះពេលដែលអនុញ្ញាតឱ្យមានឲ្យមានព្រឹត្តិការណ៍ជាប្រចាំឆ្នាំបែបនេះ គឺជាកិច្ចការងាយស្រួលនៅក្នុងវិស័យទេសចរណ៍ អាចរៀបចំជាកញ្ចប់ទេសចរណ៍បានល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ភាពជាដៃគូររវាងរដ្ឋ និងឯកជនជាមួយរដ្ឋ នៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋគឺល្អណាស់ ដោយរាជរដ្ឋាភិបាល​​បានចរចាត្រឹមតែបើកទ្វារទេ ត្រឹមតែបានតភ្ជាប់ទេ ប៉ុន្តែវិស័យឯកជន និងរដ្ឋ ត្រូវដើរធ្វើការជាមួយគ្នា ដើម្បីធ្វើយ៉ាងម៉េចឲ្យទ្វាដែលបានបើកហើយត្រូវមានមនុស្សចេញចូលឱ្យបានច្រើន។ រដ្ឋាភិបាលជាក់ស្តែងបានធ្វើការតភ្ជាប់ ដើម្បីការហោះហើរជាមួយបណ្ដាប្រទេសផ្សេងៗ និងគោលដៅជាច្រើនទៀត មកកាន់តំបន់ទេសចរណ៍របស់កម្ពុជា ហើយការហោះហើរនេះអាចទៅរួចគឺអាស្រ័យមានមនុស្សជិះដែរ ដូចនេះត្រូវធ្វើយ៉ាងណាឱ្យមានការទាក់ទាញភ្ញៀវទេសចរផងដែរ។

សម្តេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលមិនចេះធ្វើជំនួញទេ ហើយក៏មិនចាំបាច់ឱ្យរដ្ឋាភិបាលធ្វើការងារពាណិជ្ជកម្ម ឫធុរកិច្ចដែរ គឺទុកឱ្យអ្នកធុរកិច្ចជាអ្នកធ្វើធុរកិច្ចទើបវាចំនេញជាង រដ្ឋាភិបាលគ្រាន់តែចរចារបើកិច្ចព្រមព្រៀង ភ្ជាប់ទំនាក់ទំនង ផ្តល់គោលការណ៍ដើម្បីលើកទឹកចិត្ត ផ្តល់គោការណ៍អនុគ្រោះពន្ធ ផ្តល់គោលការណ៍រៀបចំការស្វាគមន៍បានល្អ ប៉ុន្តែការរៀបចំផលិតផលជាក់ស្តែង និងការផ្សព្វផ្សាយ និងការស្វាគមន៍ភ្ញៀវទេសចរ គឺអាស្រ័យលើអ្នកនៅក្នុងវិស័យទេសចរណ៍នេះឯង៕

អត្ថបទដែលជាប់ទាក់ទង