**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការរៀបចំ បុណ្យទន្លេ លើកទី ៨ នៅខេត្តសៀមរាប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ“ បុណ្យទន្លេ លើកទី ៨ នៅខេត្តសៀមរាបក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេ នាថ្ងៃសៅរ៍ ទី១៦ មីនា ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំជំរុញការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ដូចៗគ្នា ដោយជំរុញវិស័យទេសចរណ៍ដើម្បីពង្រឹងសេដ្ឋកិច្ចនិងបង្កើតឱកាសការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា បុណ្យទន្លេឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” រំពឹងថា នឹងទទួលបានភ្ញៀវទេសចរសរុបមិនក្រោម ៥០ម៉ឺននាក់។
ការរៀបចំពិធីបុណ្យទន្លេ លើកទី៨ឆ្នាំ២០២៤នេះមានសកម្មភាពសំខាន់ៗដូចជា៖ ការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទ មហោស្រពម្ហូបអាហារមេគង្គ និងមេគង្គបូក១ ការតាំងពិព័រណ៍សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅរបស់ខ្មែរ ការតាំងពិព័រណ៍រូបភាពសត្វស្លាប និងគូរគំនូរ យុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប សិក្ខាសាលា ពង្រឹងគុណភាពផលិតផលនិងសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប ពិធីលែងកូនត្រី និងជិះទូករាជហង្សមេគង្គ និងមេគង្គបូក១ សកម្មភាពកីឡា, រួមមាន៖ ការជិះកង់កម្សាន្តលក្ខណៈមហាជនជុំវិញបរិវេណអង្គរវត្ត, ការប្រកួត វាយកូនហ្គោល, ការជិះទូកកម្សាន្តលក្ខណៈមហាជន, កីឡាបាញ់ធ្នូមហាជន។

ជាមួយគ្នានេះក៏មានការរៀបចំយុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប និងការប្រឡង ប្រជែងអានអត្ថបទ និងស្មូតកំណាព្យ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ពិធីប្រលែងកូនត្រី និងជិះទូករាជហង្សកម្សាន្ត ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមេគង្គ មេគង្គបូកមួយ និងបវរកញ្ញាពិភពលោក ព្រមទាំងពិធីបណ្តែតកន្ទោងអបអរសាទរពិធីបុណ្យទន្លេជាដើម។

លើសពីនេះទៅទៀត មានទីតាំងសម្រាប់រៀបចំកម្មវិធីនានាក្នុងពិធីបុណ្យទន្លេ តំបន់ A (VIP) សម្រាប់រៀបចំកម្មវិធីបើកជាផ្លូវការពិធីបុណ្យទន្លេ និងឆ្នាំទស្សនាសៀមរាប ២០២៤ ទល់មុខសណ្ឋាគារ GRAND ANGKOR ជាប់ស្ទឹងសៀមរាប។ តំបន់ B សម្រាប់ការតាំងលក់ពិព័រណ៍ផលិតផលខ្មែរទូទៅ និងសកម្មភាពតន្ត្រីកម្សាន្តសប្បាយសម្រាប់មហាជន ចាប់ពីព្រះរាជដំណាក់ដល់ស្ពានវត្តបូព៌។ តំបន់ C សម្រាប់ការតាំងលក់ពិព័រណ៍ទូទៅ និងសកម្មភាពតន្ត្រីកម្សាន្តសប្បាយសម្រាប់មហាជន ចាប់ពីស្ពានវត្តបូព៌រហូតហួស Pub Street។ តំបន់ D សម្រាប់ការតាំងលក់ពិព័រណ៍ទូទៅ និងសកម្មភាពតន្ត្រីកម្សាន្តសប្បាយសម្រាប់មហាជន នៅត្រើយម្ខាងស្ទឹងសៀមរាប។ តំបន់ E សម្រាប់កីឡាបាញ់ធ្នូមហាជន។ នៅលើដងស្ទឹងសៀមរាបសម្រាប់ការជិះទូកកម្សាន្តលក្ខណៈមហាជន។

អត្ថបទដែលជាប់ទាក់ទង