**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)**ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**កម្ពុជាស្វាគមន៍រាល់វិនិយោគិន ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្ម នាំចេញ**កម្ពុជាស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា**ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅឡូសអេនជឺលេស បង្ខំមនុស្សជាង ១៨០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ ដោយបំផ្លាញសំណង់រាប់ពាន់ខ្នង

សម្តេចធិបតី៖ រាជរដ្ឋាភិបាលថ្មី បន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតីបញ្ជាក់ថា «ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ការជំរុញការនាំចេញនៅ នឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់»។

សម្តេចធិបតី ក៏បានលើកឡើងទៀតថា វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។

សម្តេចធិបតី នៅតែមានសុទិដ្ឋិនិយមថា វិស័យ ទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ, មុខរបរ, ប្រាក់ចំណូល និង រួមចំណែកការសម្រេចបានគោលដៅនៃ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី ១, ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង