**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំឲ្យក្រុមការងារគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាពលរដ្ឋឲ្យបានទាន់ពេល

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ក្រុងច្បារមន។

យោងសេចក្តីសម្រេចរបស់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលអានដោយឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត បានសម្រេចចាត់តាំងឯកឧត្តម យក់ ប៊ុណ្ណា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងច្បារមន ព្រមជាមួយអនុប្រធាន និងសមាជិក សមាជិកា សរុបចំនួន៩៥រូប។

មានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាក្រុមការងារគណបក្ស ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅ ដែលបានយកជ័យជំនះជូនគណបក្ស។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលា និងល្អប្រសើរ។ ជាមួយគ្នានេះ ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្សត្រៀមឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្តដឹកនាំប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងក្តាប់សភាពការណ៍ ដើម្បីលើកទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុកនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង