**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧត្តមប្រិយ៍ជា មានតម្លៃជាង២៧ម៉ឺនដុល្លារ ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧត្តមប្រិយ៍ជា (ហៅវត្តប្រាបប្រជា) ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលបានកសាងអស់រយៈពេលជាង១៣ឆ្នាំ ទើបរួចរាល់ជាស្ថាពរ ដោយចំណាយថវិកាសរុបប្រមាណជាង២៧ម៉ឺនដុល្លារអាមេរិក ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ខ្សែបូ កាត់ឬសីមា និងសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។

លោក សំ ណារិទ្ធ អភិបាលស្រុកតាលោ សែនជ័យ បានជម្រាបជូនថា អំពីរបាយការណ៍ ស្តីពីការសាងសង់ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧត្តមប្រិយ៍ជា (ហៅវត្តប្រាបប្រជា) ដឹកនាំកសាងដោយព្រះចៅអធិការ ព្រះនាម គឹម ចន្ថា កសាងបានត្រឹមគ្រឹះព្រះវិហារ ក្រោយមកព្រះអង្គក៏និមន្តទៅសិក្សាបន្ត។ លុះឆ្នាំ២០១១ ព្រះគ្រូចៅអធិការ ព្រះនាម កុក សៀង បានបន្តកសាងបានប្រមាណជា៤០% បន្តមកដល់ឆ្នាំ២០១៣ ព្រះអង្គបានលាចាកសិក្ខាបទ។ នៅឆ្នាំ២០១៤ ព្រះគ្រូចៅអធិការ ព្រះនាម លឿង ចាន់ថា បានដឹកនាំកសាងបន្ត រហូតដល់ឆ្នាំ២០២០ កសាងព្រះវិហារ បានប្រមាណ៩០% រួចក៏លាចាកសិក្ខាបទ នៅឆ្នាំ២០២០។

លោកអភិបាលស្រុក បានបន្តថា ចាប់ពីឆ្នាំ២០២០ ព្រះគ្រូចៅអធិការ ព្រះនាម កុក សៀង ក៏បានដឹកនាំកសាងបន្ត ជាមួយព្រះសង្ឃ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ដើម្បីបង្ហើយនូវព្រះវិហារ បានរួចរាល់នៅខែឧសភា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណជាង២៧ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងនាពេលនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តែងការកោតសរសើរដល់ក្រុមការងារ សប្បុរសជន ព្រះសង្ឃ ក្នុង និងក្រៅប្រទេស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំណុះជើងវត្តទាំងអស់ ដែលបានរួមសាមគ្គីគ្នា កសាងបាននូវសមិទ្ធិផលជាច្រើន និងបានធ្វើពិធីបុណ្យសម្ពោធឆ្លង ជាប្រយោជន៍រួមទាំងអស់គ្នា។ ការកសាងនូវសមិទ្ធិផល ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ទាមទាជាចាំបាច់ ឱ្យមានការចូលរួម និងការសាមគ្គីគ្នា ទើបសមិទ្ធិផលនោះបានរួចរាល់ឆាប់រហ័ស។

ជាក់ស្តែង ដូចជាព្រះវិហារថ្មី បានចេញលេចធ្លោរឡើងនៅចំពោះមុខយើងទាំងអស់គ្នានេះ គឺពិតជាបានមកពីការចូលរួម ពីសប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី និងគួបផ្សំ ទៅនឹង សង្គមជាតិយើងទាំងមូល មានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ព្រះវិហារថ្មីនេះកសាងយូរឆ្នាំណាស់ទើបរួចរាល់ ហើយយើងពិតជារីករាយសាទរណាស់ ចំពោះសមិទ្ធិផល នៅក្នុងវត្តឧត្តមប្រិយ៍ជា «ហៅវត្តប្រាបប្រជា» ព្រោះជាមនុញ្ញផល បានមកពីទឹកចិត្ត សទ្ធាជ្រះថ្លា និងជឿជាក់ចំពោះសាសនា ហេតុនេះសូមអំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមថែរក្សាទុកជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទាំងផ្លូវលោក និងផ្លូវធម៌។

ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា ក៏បានប្រគេន និងចែកជូនប័ណ្ណថ្លែងអំណរគុណ ជូនដល់ព្រះគ្រូចៅអធិការវត្ត និងសប្បុររសជន ព្រមទាំងបានចូលរួមថវិកាបុណ្យ៥លានរៀល និងបានអញ្ជើញកាត់ខ្សែបូរ កាត់ឬសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផល ក្នុងវត្តជាផ្លូវការផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង