លោក ញ៉ាញ់ ជាបហ៊ង ជួបប្រជុំពិភាក្សាកំណត់ព្រំអាងទឹកទំនប់វត្តពោធិ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ដើម្បីស្នើសុំចុះបញ្ជី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺមានការចូលរួមពី លោកស្រី ចែ ផល្លី អភិបាលរងស្រុក
មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋពាក់ពាក់ព័ន្ធ បានអញ្ជើញជួបប្រជុំពិភាក្សាលើការងារកំណត់ព្រំអាងទឹកទំនប់វត្តពោធិ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំចុះបញ្ជី៕