**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា កោតសរសើរក្រសួងសង្គមកិច្ចអំពីកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស

ភ្នំពេញ៖ លោក Jo Scheuer ប្រធានសម្របសម្រួលអង្គការសហប្រជាតិប្រចាំប្រទេស UNRC បានសំដែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គមសម្រាប់ជនរងគ្រោះ និងងាយរងហានិភ័យ។

លោក Jo Scheuer បានលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលដឹកនាំដោយលោក Jo Scheuer ប្រធានសម្របសម្រួលអង្គការសហប្រជាតិប្រចាំប្រទេសកម្ពុជា និងសហការីចំនួន៩រូបផ្សេងទៀតដែលជាប្រធាន និងតំណាងប្រចាំប្រទេស នៃទីភ្នាក់ងារឯកទេសនៃអង្គការសហប្រជាជាតិ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

គោលបំណងនៃជំនួបពិភាក្សាការងារនាឱកាសនោះ បានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ២គឺ៖ (១) ការណែនាំដោយសង្ខេបជារួមអំពីភាពជាដៃគូនៃក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (UNSDF2024-2028) និង (២) កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងភាពជាដៃគូដែលបាននឹងកំពុងបន្តសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច និងអង្គការសហប្រជាជាតិ ដោយផ្តោតលើកម្មវីធីសំខាន់ៗចំនួន៥ គឺ៖ (១) កម្មវិធីគាំពារសង្គម និង ជំនួយសង្គមសម្រាប់គ្រួសាររងគ្រោះ និងគ្រួសារងាយរងហានិភ័យ (២) កម្មវិធីពិភារភាព និងបរិយាប័ន្នសង្គម (៣) កិច្ចការពារកុមារ និងយុត្តិធម៌អនីតិជន (៤) ការចំណាកស្រុក និង ការទប់ស្កាត់អំពើជួញដូរមនុស្ស និង (៥) សុខុមាលភាពមនុស្សវ័យចាស់។

នៅក្នុងជំនួបនោះផងដែរលោក Jo Scheuer បានលើកឡើងថា៖ អង្គការសហប្រជាជាតិក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបញ្ចប់នូវឯកសារក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (UNSDF2024-2028) ស្របតាមយុទ្ធសាស្ត្របច្ចកោណ តំណាក់កាលទី១ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការពន្លឿនដល់ការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ពីប្រទេសមានការអភិវឌ្ឍទាបទៅជាប្រទេសកំពុងអភិវឌ្ឍន៍ (មានចំណូលមធ្យមកម្រិតខ្ពស់)។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច តាមរយៈ មូលនិធិជាតិជំនួយសង្គម បានអនុវត្តកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋក្នុងគ្រាមានវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ-១៩ ផលប៉ះពាល់ពីអតិផរណា និងគ្រោះធម្មជាតិទឹកជំនន់។ ជាលទ្ធផល មូលនិធិជាតិជំនួយសង្គម បានធ្វើការផ្ទេរសាច់ប្រាក់ឧបត្ថម្ភដល់គ្រួសាររងគ្រោះ និងងាយរងហានិភ័យ ប្រមាណជាង៧0ម៉ឺនគ្រួសារ ជាមនុស្សរាយ ជាង៣លាននាក់ ដែលរាជរដ្ឋាភិបាលបានចំណាយជាថវិកាអស់ប្រមាណជាង ១.៤០០លានដុល្លាសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រសួងសង្គមកិច្ចបានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ៖ “ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” និង “ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ រាជរដ្ឋាភិបាលបានប្រកាស ដាក់ឱ្យអនុត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤ ដែលកម្មវិធីកញ្ចប់គ្រួសារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤នេះតទៅ។

មូលនិធិជាតិជំនួយសង្គមគ្រោងនឹងអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ចំនួន៤កម្មវិធីដូចខាងក្រោម៖
១. កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
២. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
៣. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលឆ្លើយតបនឹងគ្រោះអាសន្ន
៤. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារផ្សាភ្ជាប់ជាមួយសេវាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង