**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ប្រធានសាជីវកម្មទឹកកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ដឹកនាំ គណៈប្រតិភូកូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានសាជីវកម្មទឹកកូរ៉េ និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េ (K-Water) ក៏ដូចជាក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក្នុងការកសាង និងការអភិវឌ្ឍវិស័យ ធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រាប់គណៈប្រតិភូសាជីវកម្មកូរ៉េថា ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើសាកលលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទឹកនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឆ្លៀតក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើងស្ថានីយរ៉ាដា Doppler បន្ថែមហោចណាស់ ៤-៥ នៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ។

លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសាជីវកម្មទឹកកូរ៉េបានជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហាអាកាសធាតុ និងគម្រោងនានាពាក់ព័ន្ធទឹកនិងការប្រែប្រួលអាកាសធាតុក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការកូរ៉េ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។

ជាមួយគ្នានេះលោកប្រធានបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយមនាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោកប្រធានសាជីវកម្មទឹកកូរ៉េក៏នឹងអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីនិងគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិកាទឹកពិភពលោកនាខែឧសភា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងជាច្រើនក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទឹកកូរ៉េ (K-Water) និងក្រុមប្រឹក្សាទឹកអាស៊ី (AWC) គិតចាប់តាំងពីឆ្នាំ១៩៩៩មាន៖ ទី១)ផែនការគ្រប់គ្រងទឹកជំនន់សម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេមេគង្គ, ទី២)គម្រោងស្តារប្រព័ន្ធធារាសាស្ត្របឹងតាមោក, ទី៣)ផែនការមេនៃការអភិវឌ្ឍធនធានទឹកនៅកម្ពុជា, ទី៤)គម្រោងសិក្សាសមិទ្ធិលទ្ធភាពលើការអភិវឌ្ឍទំនប់ពហុបំណងពោធិ៍សាត់, ទី៥)ការសិក្សាគម្រោងអាងទឹកស្ទឹងក្រាំងពន្លៃនិងជាទីប្រឹក្សាលើការសិក្សាគ្រោងប្លង់លម្អិត និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍អាងស្ទឹងក្រាំងពន្លៃស្ថិតក្នុងខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង, ទី៦)ទីប្រឹក្សាលើការសិក្សាគ្រោងប្លង់លម្អិត និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់មង្គលបូរី, ទី៧)គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន និងទី៨)គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីស្ថិតក្នុងខេត្តបាត់ដំបង។

ដោយឡែកតាមរយៈ AWC K-Water មាន៖ ទី១)គម្រោងគ្រប់គ្រងទឹកអាងដៃនៃទន្លេមេគង្គចំនួន៤ គឺព្រែកព្រះ ព្រែកគ្រាង ព្រែកកាំពី និង ព្រែកទេរ, ទី២)ផែនការមេស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយផ្នែកនៃដងស្ទឹងព្រែកតូច, ទី៣)ការសិក្សាលើគម្រោងគ្រប់គ្រងធនធានទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង, ទី៤)ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលើការគ្រប់គ្រងធនធានទឹកតាមវិធីសាស្រ្តចម្រុះ និងទី៥)គាំទ្រលើការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ និងវេទិកាទឹកថ្នាក់តំបន់ និងថ្នាក់សកលលោក ៕

អត្ថបទដែលជាប់ទាក់ទង