**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុសធម៌ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត ជូនជនពិការដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ត្រី អ៉ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាននាំយកនូវរទេះរវៃដោយដៃសម្រាប់ជនពិការ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែល ជា អំណោយ របស់ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនជនពិការពីកំណើត ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិច្រនាង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោក ផន ភាន់ អាយុ៣៧ឆ្នាំ បានបញ្ជាក់ថា គាត់មានពិការភាព ដោយពិការជើង និងដៃមួយចំហៀងតាំងពីកំណើត ហើយបច្ចុប្បន្ននេះគាត់មានភរិយាមួយរូបឈ្មោះ ជិន សាម៉េត អាយុ៤៧ឆ្នាំ ជាជនពិការភ្នែកទាំងសងខាង ដោយសារជំងឺកញ្ជ្រឹលតាំងពីកុមារភាព ហើយបច្ចុប្បន្ននេះភរិយាគាត់កំពុងប្រកបមុខរបរជាអ្នកម៉ាស្សាជនពិការ នៅខេត្តកំពង់ស្ពឺ បានប្រាក់កាសបន្តិចបន្តួចសម្រាប់ផ្ញើមកជួយដោះស្រាយជីវភាពស្វាមីដែលកំពុងរង់ចាំនៅឯផ្ទះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអាណិតស្រឡាញ់ចំពោះគូស្វាមីភរិយាដែលពិការទាំងពីរនាក់ ដែល បានខិតខំប្រកបរបររកចិញ្ចឹមជីវិត តាមលទ្ធភាព ដែលខ្លួនអាចធ្វើទៅបាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់លោក ផន ភាន់ និងភរិយា ត្រូវខិតខំតស៊ូ និងការចិញ្ចឹមជីវិត ហើយត្រូវថែរក្សាសុខភាព ឱ្យបានល្អ និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដីភូមិឃុំ ដើម្បីជួយមើលការខុសត្រូវសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនពិការទាំងពីររូបនេះ ឲ្យបានល្អប្រសើរ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយលោកវរសេនីយ៍ត្រី អ៉ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ និងសហការី បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់មានអង្ករចំនួន១០០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ រទេះរុញសម្រាប់ជនពិការ១គ្រឿង និងថវិកាមួយចំនួនផងដែរ ។

លោក ផន ភាន់ និងភរិយា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតរកអ្វីមកប្រៀបផ្ទឹមពុំបានឡេីយចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមជាមួយឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ ដែលបានជួយដោះស្រាយការលំបាកជូនគាត់នៅពេលនេះ និងសូមគោរពជូនពរ សូមសម្ដេច លោកជំទាវ ឯកឧត្តម លោកលោកស្រី សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង