**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកាត់បន្ថយទទួលទានភេសជ្ជៈផ្អែមប៉ូវកម្លាំង ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព

ភ្នំពេញ៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងកុមារ រហូតដល់វ័យចំណាស់ អំពីការទទួលទាននូវភេសជ្ជៈផ្អែមប៉ូវកម្លាំង សូមមេត្ដាកាត់បន្ថយ និងឈានទៅដល់ការឈប់បរិភោគ ព្រោះក្នុងរយៈពេលមិនចំពោះមុខ តែក៏មិនយូរប៉ុន្មាននឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌ នៅថ្ងៃបើកសន្និបាតសុខាភិបាលលើកទី៤៣ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសរម្លឹកពីការកាត់បន្ថយនូវការបរិភោគគ្រឿងស្រវឹងផងដែរ ព្រោះគ្រឿងស្រវឹង អាចបណ្ដាលឱ្យលើសជាតិខ្លាញ់នៅក្នុងខ្លួន អាចធ្វើឱ្យស្ទះសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល ដូចនឹងការបរិភោគភេសជ្ជៈផ្អែមដែរ។ ដូចនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមឱ្យប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពជារៀងរាល់ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃនេះតទៅ។

ឯកឧត្តមរដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកឡើងពីការបរិភោគចំណីអាហារ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងយល់ពីចំណីអាហារ ដែលមិនសូវមានភាពជាតិផ្អែម ខ្លាញ់ និងជាតិប្រៃ ដូច្នេះតិចអំបិល តិចខ្លាញ់ តិចស្ករ ធ្វើឱ្យយើងមានសុខភាពល្អ។

ជាមួយគ្នានោញឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋទាំងអស់ សូមធ្វើលំហាត់ប្រាណ ឱ្យបានគ្រប់ៗគ្នា មិនថាវ័យកុមារ ឬវ័យចាស់នោះទេ ដើម្បីទទួលបានសុខភាពទាំងអស់គ្នា, សុខភាពល្អ គឺផ្ដើមចេញពីខ្លួនយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង