**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដេីម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដេីម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

យុវជនកាកបាទក្រហមកម្ពុជា ដែលជាបេក្ខជនចូលរួមប្រឡគំនូរមានចំនួន ៣០នាក់ ( ស្រី ១៩នាក់) មកពីវិទ្យាល័យចំនួន ៧រួមមាន៖
១- វិទ្យាល័យ សម្តេចឪ ៤នាក់ (ស្រី ៣នាក់)
២- វិទ្យាល័យ អង្គរ ៦នាក់ (ស្រី ៤នាក់)
៣- វិទ្យាល័យ ហ៊ុន សែន សៀមរាប ៤នាក់ (ស្រី ៣នាក់)
៤- វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ៤នាក់ (ស្រី ៣នាក់)
៥- វិទ្យាល័យ ១០មករា ១៩៧៩ ចំនួន៣នាក់ (ស្រី ៣នាក់)
៦- វិទ្យាល័យ បាយ័ន ៤នាក់ (ស្រី ២នាក់)
៧- វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ៥នាក់ (ស្រី ១នាក់)

វិធីសាស្ត្រនៃការប្រឡងគំនូរនេះគឺ៖ បេក្ខជនត្រូវគូរគំនូរនៅសាលារៀងៗខ្លួន ដោយផ្ដោតលើប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដោយមានរយៈពេល៣ម៉ោង(ចាប់ពីម៉ោង៨ព្រឹកដល់១១ ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៤)។ពេលគូររួចត្រូវប្រមូលផ្ទាំងគំនូរទាំងនោះ ហេីយគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសផ្ទាំងគំនូរជ័យលាភី កម្រិតសាខា រួច នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកម្រិតសាខា ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន នៃសាខាគោលដៅ និងប្អូនៗបេក្ខជនទាំង៣០នាក់ផងដែរ។

លោកជំទាវ ទុយ ជិ ទោះបីជារូបភាពដែលដាក់តាំងនៅទីនេះ មិនបានល្អសមតាមទ្រង់ទ្រាយដូចមនុស្សធំ ឬអ្នកមានជំនាញគូរក្តី ប៉ុន្តែរូបភាពទាំងនេះបានបង្ហាញពីការរិះគិត និងការខិតខំផ្ចិតផ្ចង់គូររបស់ក្មួយៗទាំងអស់ តាមរយៈការជួយបំផុស ណែនាំខ្លឹមសារគំនូរពីសំណាក់លោកគ្រូ អ្នកគ្រូទីប្រឹក្សាហើយក្នុងនោះមានក្មួយខ្លះទើបតែរៀនគូរគំនូរស្តីពីសកម្មភាព និងខ្លឹមសារនេះជាលើកទី១។ តាមរយៈនេះក្មួយៗបានសាកល្បងទឹកដៃ ជាវិចិត្រករវ័យក្មេង ពិតជាបានដឹងថាការរិះរកអំពីខ្លឹមសារត្រូវគូរ ការគូរដោយផ្ទាល់លើក្រដាសគំនូរ និងការផាត់ពណ៌នេះមានការងាយស្រួល ឬលំបាកយ៉ាងណានោះ។ ដូច្នេះហើយ ទើបបច្ចុប្បន្ននេះទោះបីមានបច្ចេកវិទ្យារីកចំរើន ដោយមានឧបករណ៍ទំនើបអាចថតផ្តិត និងពង្រីករូបភាពធំជាងរូបភាពពិតល្អឥតខ្ចោះនិងរហ័សទាន់ចិត្តក្តីក៏រូបភាពដែលគូរ និងផាត់ពណ៌ដោយដៃនៅតែមានតម្លៃ និងជាទីពេញនិយមនៅឡើយពិសេសចំពោះអ្នកដែលនិយមរូបភាពដែលគូរដោយដៃមនុស្សផ្ទាល់ ព្រោះជាស្នាដៃដែលបានមកពីការអំណត់ព្យាយាមរបស់វិចិត្រករ។

លោកជំទាវបន្តថា សូមសរសើរដោយស្មោះចំពោះស្មារតីខិតខំព្យាយាម ឆ្លៀតពេលពីការសិក្សារបស់ក្មួយៗទាំង៣០រូប ចូលរួមគូរគំនូរពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាយើង។ ជាមួយគ្នានេះដែរ ចំពោះក្មួយៗដែលមិនបានជាប់ជ័យលាភីនាពេលនេះ សូមកុំមានការអាក់អន់ស្រពន់ចិត្តអីព្រោះនេះជាការប្រឡងស្នាដៃដោយយុត្តិធម៌ទាំងអស់គ្នា និងសូមក្មួយៗព្យាយាមបន្តទៀត ដោយហេតុថាឱកាសសម្រាប់ក្មួយៗមានច្រើននៅឆ្នាំខាងមុខ និងសូមក្មួយៗទាំងអស់បន្តយកចិត្តទុកដាក់គោរពនិងស្តាប់បង្គាប់ឪពុកម្តាយខិតខំរៀនសូត្រ គោរពវិន័យសាលាស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូជួយមិត្តដែលទន់ខ្យោយនិងធ្វើតែអំពើណាដែលល្អ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា៖
– ជ័យលាភីលេខ១៖ បានទៅលើយុវតី ថាត រីតា សិស្សថ្នាក់ទី 10A វិទ្យាល័យ ១០ មករា ១៩៧៩ ដោយទទួលបានថវិកា ១៤ម៉ឺនរៀល
– ជ័យលាភីលេខ២៖ បានទៅលើយុវតី ចាន់ សុជាតា សិស្សថ្នាក់ទី12R វិទ្យាល័យ ១០ មករា ១៩៧៩ ដោយទទួលបានថវិកា ១២ម៉ឺនរៀល
– ជ័យលាភីលេខ៣៖ បានទៅលើយុវតី រ័ត្ន លីហ្សា សិស្សថ្នាក់ទី១១C វិទ្យាល័យ សម្តេចឪ ទទួលបានថវិកា ១០ម៉ឺនរៀលដោយឡែក បងប្អូនដែលពុំទទួលបានចំណាត់ថ្នាក់ក៏មានការលើកទឹកចិត្ត (២៧នាក់) ៖ ថវិកាម្នាក់ ៦ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង