**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

លោកជំទាវរដ្ឋមន្រ្តី ចម និម្មល អញ្ជើញប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់គ្រូបង្គោលកម្មសិទ្ធបញ្ញា ជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាកនៅកម្ពុជា ជំនាន់ទី៥ និងទី៦

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់គ្រូបង្គោលកម្មសិទ្ធបញ្ញា ជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និងទី៦ ដែលរៀបចំដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងពាណិជ្ជកម្ម និងលោក-លោកស្រី ជាគ្រូបង្គោល ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ព្រមទាំងគ្រូឧទ្ទេស ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងជូនដល់សិក្ខាកាម រហូតសម្រេចបានលទ្ធផលជោគជ័យដូចមានក្នុងថ្ងៃនេះ។

លោកជំទាវរដ្ឋមន្រ្តី បន្តថាសមិទ្ធផលនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងមូលធនមនុស្សជាអាទិភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងវិស័យកម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធនធានមនុស្សទាំងនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការគាំទ្រដល់វិស័យឯកជន ជាពិសេសក្នុងវិស័យកម្មសិទ្ធិបញ្ញា ស្របពេលដែលប្រទេសកម្ពុជាបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោកប្រកបដោយភាពប្រកួតប្រជែង។ ម៉្យាងទៀត វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងសមត្ថភាពការយល់ដឹងរបស់មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលនៅកៀកនឹងអាជីវករ សេវាករ ប្រតិបត្តិករ ពាក់ព័ន្ធនឹងចំណេះដឹងជាមូលដ្ឋានលើផ្នែកកម្មសិទ្ធិបញ្ញា ព្រមទាំងផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងការផ្តល់សេវា និងប្រឹក្សាយោបល់ប្រកបដោយភាពច្បាស់លាស់លើផ្នែកកម្មសិទ្ធិបញ្ញា ជូនអតិថិជនរបស់ខ្លួន។

លោកជំទាវរដ្ឋមន្រ្តី បានបន្ថែមថាការលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាដល់មន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ព្រមទាំងវិស័យឯកជន គឺជាយន្តការមួយចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍអាជីវកម្ម សហគ្រិនភាពផងដែរ តាមរយៈការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ការកសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ ការអភិវឌ្ឍផលិតផលសក្តានុពល ស្របតាមបទដ្ឋាន និងតម្រូវការចាំបាច់សម្រាប់ទីផ្សារ ការជំរុញឱ្យមានផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យកាន់តែច្រើនដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព នៃការផ្តល់សេវាធារណៈក្រោមសមត្ថកិច្ចក្រសួងពាណិជ្ជកម្ម ដោយបង្កើនការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ទាំងអស់ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវអនុវត្តតួនាទីភារកិច្ចឱ្យមានសុចរិតភាព តម្លាភាព ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ និងស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដោយត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍដុសខាត់ចំណេះដឹងក្នុងវិស័យកម្មសិទ្ធិបញ្ញារបស់ខ្លួន ឱ្យតាមទាន់នឹងការវិវត្តនៃច្បាប់និងបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ ដើម្បីអាចធានាបាននូវប្រសិទ្ធភាព ភាពត្រឹមត្រូវនៃវិជ្ជាជីវៈ និងភាពអាចជឿទុកចិត្តបានក្នុងការផ្តល់សេវាធារណៈ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្ត្រីបង្គោលរបស់ក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយ និងបញ្រ្ជៀបការយល់ដឹងកម្មសិទ្ធិបញ្ញា ដល់មន្រ្តី-បុគ្គលិកពាក់ព័ន្ធក្នុងអង្គភាពខ្លួន ជាពិសេសការចូលរួមចំណែកកសាងទំនុកចិត្តពីម្ចាស់អាជីវកម្មក្នុងការបង្កើតម៉ាកថ្មីៗ និងទាញយកប្រយោជន៍ពីកម្មសិទ្ធិបញ្ញាជាអតិបរមាក្នុងគោលដៅអភិវឌ្ឍអាជីវកម្មឱ្យបានកាន់តែល្អប្រសើរ និងកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង